ថ្លៃជាង Pogba ទៀត! Man UTD មានទំនុកចិត្តនាំយក Sancho ក្នុងតម្លៃបំបែកឯតទគ្គកម្ម…..

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ០៨:៥៧
អង់គ្លេស៖ បិសាចក្រហម Manchester United ជឿជាក់ថានឹងអាចនាំយកកីឡាករ Jadon Sancho ក្នុងតម្លៃខ្លួន១២០លានផោន សម្រាប់ទីផ្សារដោះដូររដូវក្ដៅខាងមុខ។ ខ្សែប្រយុទ្ធស្លាបរបស់ Borussia Dortmund រូបនេះ រំពឹងថានឹងអាចចាកចេញពីក្របខណ្ឌ Bundesliga ខណៈបណ្ដាក្លិបធំៗជាច្រើនតាមអន្ទងរូបគេជាខ្លាំង។
កីឡាករ Jadon Sancho
បើតាមការចុះផ្សាយរបស់ The Mirror ក្រុម Man UTD ហាក់មានភាគរយខ្ពស់ជាងបណ្ដាក្លិបដ៏ទៃក្នុងការនាំយកកីឡាករជម្រើសជាតិអង់គ្លេស Sancho ជាមួយតម្លៃនៃការផ្ទេរ១២០លានផោន។ ក្រោយផ្លាស់ពី Manchester City ទៅកាន់ទឹកដីអាល្លឺម៉ង់ Sancho បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយ Dortmund និងបានអន្ទងចិត្ត Liverpool, Chelsea, Man UTD, Barcelona និង Juventus ឲ្យចាប់អារម្មណ៍ចង់បានមកលើរូបគេ។
កីឡាករ Jadon Sancho
យ៉ាងណាមិញ តម្លៃខ្លួន១២០លានរបស់ Sancho ហាក់ខ្ពស់បន្តិចសម្រាប់ក្លិបមួយចំនួន ដែលធ្វើឲ្យ Man UTD អាចនឹងជាបេក្ខភាពឈានមុខគេក្នុងការនាំយកយុវជនរូបនេះ។ ក្រុមលោក Ole Gunnar Solskjaer ជឿថាតម្លៃខ្លួនប៉ុណ្ណេះមិនច្រើនពេកទេសម្រាប់អាយុ និងសមត្ថភាពរបស់គេ។
កីឡាករ Jadon Sancho
បើសិនជាការផ្ទេរក្នុងតម្លៃខ្លួន១២០លានផោនសម្រាប់ Sancho កើតឡើងពិតមែន នោះកំណត់ត្រាតម្លៃខ្លួនថ្លៃជាងគេរបស់ Paul Pogba ដែលផ្លាស់ពី Juventus មកកាន់កីឡដ្ឋាន Old Trafford ក្នុងតម្លៃ៨៩លានផោន នឹងត្រូវបានបំបែក។
កីឡាករPaul Pogba
គួរឲ្យដឹងផងដែរថា មុនពេលការប្រកួតផ្សេងៗត្រូវបានផ្អាកដោយសារការរាតត្បាតនៃវីរុស Covid-19 Jadon Sancho រកបានគ្រាប់បាល់ ១៦គ្រាប់ឲ្យ Dortmund នៅរដូវកាលនេះ៕