អបអរសាទរអតិថិជនមានសំណាង២រូប ដែលបានឈ្នះរង្វាន់ធំ ខ្សែក.ពេជ្រ និងក្រវិលពេជ្រ ​សរុបជាទឹកប្រាក់ ៧,០០០ដុល្លារ ពីការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION! (មានវីដេអូ)

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១០:១០
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២០ នេះ ហាងលក់សម្លៀកបំពាក់បុរសនារី LITTLE FASHION បានធ្វើការប្រគល់រង្វាន់ធំគឺ ខ្សែក.ពេជ្រ និងក្រវិលពេជ្រ ​សរុបជាទឹកប្រាក់ ៧,០០០ដុល្លារ ជូនដល់អតិថិជនដែលមានសំណាងទាំង ២រូប ចំពោះការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION
អតិថិជនដ៏មានសំណាងទាំង២រូប
- អតិថិជនដ៏មហាសំណាងទី១ មានឈ្មោះថា បងស្រី ពត ឧត្តមរស្មី មានអាយុ ២៩ឆ្នាំ សព្វថ្ងៃគឺជានិសិ្សតបញ្ចប់ការសិក្សា មនពីរាជធានីភំ្នពេញ​ ដែលជាអតិថិជនដ៏មានសំណាងរបស់ ​LITTLE FASHION  ដែលមានសំណាងបានឈ្នះ ខ្សែក.ពេជ្រ។តាមការឲ្យដឹងពីបងស្រី ពត ឧត្តមរស្មី បានរៀបរាប់ រូបគាត់ស្ទើរតែងមិនជឿបានឈ្នះរង្វាន់ខ្សែក.ពេជ្រពីហាង LITTLE FASHION នោះទេ បងស្រី​បានបន្តទៀតថា គាត់បានចំណាយត្រឹមតែង ២០០​​ដុល្លារ ក្នុងការទិញទំនិញ។ បងស្រីបានបញ្ចាក់ថា រូបគាត់ពិតជាអរគុណដល់ LITTLE FASHION ខ្លាំងណាស់ ដែលបានផ្តល់ឱកាសដ៏រូបគាត់ឈ្នះរង្វាន់មួយនេះ។ ពិតជាអស្ចារ្យមែន! សូមចូលរួមអបអរសាទរដល់បងស្រី ពត ឧត្តមរស្មី ដែលមានសំណាងឈ្នះ ខ្សែក.ពេជ្រ ក្នុងកម្មវិធីចែករង្វាន់នៅហាង LITTLE FASHION
អតិថិជន ពត ឧត្តមរស្មី ដែលមានសំណាងឈ្នះខ្សែក.ពេជ្រពីហាងLITTLE FASHION
- អតិថិជនមានសំណាងទី២ មានឈ្មោះថា បងស្រី ម៉ាត់ សយ៉ះ មានអាយុ ៣០ ​ឆ្នាំ សព្វថ្ងៃគឺជានិសិ្សតផ្នែកធនាគារ មកពីរាជធានីភ្នំពេញ។តាមការឲ្យដឹងពីបងស្រី ម៉ាត់ សយ៉ះ បានរៀបរាប់ថា គាត់គឺជាអតិថជនរបស់ LITTLE បើគិតរយៈពេលគឺ ២ឆ្នាំ ហើយ រូបគាត់តែងតែទិញទំនិញតាមរយៈការ Live ផ្ទាល់។ គាត់បានបន្តទៀតថា រូបគាត់ពិតជាមានសំណាងណាស់ ស្រែកពេញផ្ទះតែងម្តង រំភើបចិត្តចំពោះសំណាងមួយនេះ។ គាត់បានបន្ថែមទៀតថា បានចំណាយអស់រហូតដល់ ១,០០០ ដុល្លារ នៅក្នុងការទិញទំនិញនៅក្នុងហាង ​ហើយក៏មានសំណាងបានឈ្នះ ក្រវិលពេជ្រ
អតិថិជន ម៉ាត់ សយ៉ះ ដែលមានសំណាងឈ្នះ ក្រវិលពេជ្រពីហាង LITTLE FASHION
ជាចុងក្រោយ អ្នកទាំង២រូប ក៏បានសម្ដែងអារម្មណ៍រំភើបរីករាយ ក្រោយទទួលបានរង្វាន់ពិតៗបែបនេះ ព្រោះថានេះគឺជាលើកទី១ ហើយក៏មិនដែលនឹកគិតថាខ្លួនឯងមានសំណាងបែបនេះនោះឡើយ។ ពួកគាត់បានបញ្ជាក់ថា បើចង់មានឱកាសឈ្នះរង្វាន់ដូចជារូបគាត់ កុំភ្លេចប្រើប្រាស់ App L192 និងធ្វើការបញ្ជាទិញសម្លៀកបំពាក់ស្អាតៗពីហាង LITTLE FASHION ទាំងអស់គ្នា។សូមបញ្ជាក់ថា ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ ដែលនៅក្នុងនោះរង្វាន់រួមមាន ខ្សែក.ពេជ្រ និង ក្រវិលពេជ្រ ​សរុបជាទឹកប្រាក់ ៧,០០០ ដុល្លារ។ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ឆាប់ទាញយកកម្មវិធី App L192 មកប្រើប្រាស់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនទៅលើគ្រប់សម្លៀកបំពាក់បុរសនារី ដែលមានច្រើនម៉ូតច្រើនម៉ាក ស្រស់ស្អាតទាន់សម័យ គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ និងទំនិញជាច្រើនរាប់ពាន់មុខទៀត សម្រាប់រាល់ការបញ្ជាទិញតាមរយៈ App L192 និងជាពិសេសនោះថែមទាំងមានឱកាសឈ្នះរង្វាន់ទ្វេដង៕
អតិថិជនដ៏មានសំណាងទាំង២រូប
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នហាងលក់សម្លៀកបំពាក់ LITTLE FASHION បានពង្រីកខ្លួនរហូតដល់ទៅ៣ទីតាំងធំៗ ក្នុងរាជធានីភ្នំពេញ។* ហាង LITTLE FASHION បឹងកេងកង ១ ផ្ទះលេខ 192 ផ្លួវ 63 កែងផ្លូវ 306
* ហាង LITTLE FASHION ស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េតជិតដល់ស្ពានស្ទឹងមានជ័យ
* ហាង LITTLE FASHION សែនសុខ លើផ្លូវ 1986 ជាប់ស៊ុបម្រះ ខាងកើតមន្ទីរពេទ្យសែនសុខ។ទស្សនាវីដេអូខាងក្រោម៖