រៀបការទាំងភ័យខ្លួន! កូ​នស្រីអ្នកប្រម៉ាញ់ក្រពើ Steve Irwin ចូលរោងការម្សិលមិញ មុនទីក្រុងបិទ ព្រោះCovid-19

បរទេស៖ សព្វថ្ងៃនេះពិភពលោកកំពុងតែមានការព្រួយបារម្ភ ពីវីរុសប្រភេទថ្មីដែលមានឈ្មោះកូរ៉ូណា ឬកូវីត-១៩ ដែលអាចឆ្លងបានយ៉ាងឆាប់រហ័ស ធ្វើឲ្យមនុស្សជាច្រើនបានឆ្លងជំងឺនេះដោយមិនដឹងខ្លួន។ ជាការពិតណាស់តែវីរុសនេះមានលក្ខណៈកាចសាហាវ និងងាយឆ្លងជាទីបំផុត ប្រសិនជាយើងប្រៀបធៀបទៅនឹងវីរុសផ្សេងៗទៀតៗ​ ដោយហេតុនេះហើយទើបសព្វថ្ងៃនេះ មនុស្សជាច្រើនមិនសូវជាហ៊ានចេញក្រៅផ្ទះប៉ុន្មានទេ ដោយសារប្រទេសខ្លះឈានដល់ក្រុងទៀតផង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា។ ដោយឡែកកូនស្រីរបស់អ្នកថែរក្សាសួនសត្វ Steve Irwin ដែលមានឈ្មោះ Bindi Irwin ដោយបានប្រារព្ធពិធីអាពាពិពាហ៍ដោយស្ងាត់ៗ ជាមួយនឹង Chandler Powell មុនពេលដែលទាំងមូលត្រូវបិទ និងពិធីបុណ្យធំគឺត្រូវរំសាយចោលតែម្តង ដោយសារត្រូវទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីត-១៩។ គួររំលឹកដែរ ថាពួកគេទាំងពីរនាក់នេះ បានស្គាល់គ្នារយៈពេលប្រហែលជា៥ឆ្នាំមកហើយ ដោយការជួបគ្នាលើកដំបូងនៅក្នុងសួនសត្វមួយនៅក្នុងប្រទេសអូស្ត្រាលី តាំងពីពេលនោះទើបពួកគេចាប់ផ្តើមទាក់ទងគ្នារហូតមកដល់សព្វថ្ងៃ ទើបសម្រេចចូលរោងការបិទភាពនៅលីវម្សិលមិញនេះ៕ សូមចូលមើលរូបខាងក្រោម៖
Bindi IrwinនិងChandler Powell
Bindi Irwin Chandler PowellនិងSteve Irwin
Steve Irwinនិង Terri Irwin
Steve IrwinBindi Irwinនិង Chandler Powell
Bindi Irwinនិង Chandler Powell