សុំសរសើរ! រ៉ូបវែងៗដែល Yoona ស្លៀកចូលកម្មវិធី មិនសូវបញ្ចេញសាច់ទេ តែស៊ីដាច់គេរហូត

កូរ៉េខាងត្បូង ៖ មិនស្គាល់ទើបចម្លែក Yoona សមាជិកក្រុមចម្រៀងស្រីដ៏ល្បី Girl’s Generation ស្ថិតនៅក្នុងផលិតកម្មយក្ស SM ដែលជាជម្រកតារាល្បីៗ ជាច្រើនជំនាន់រួចមកហើយ។ក្រៅពីមានទេពកោសល្យផ្នែកចម្រៀងហើយ Yoona ក៏បានប្រឡូកក្នុងវិស័យសម្ដែងផងដែរ ហើយទទួលបានភាពជោគជ័យជាហូហែ ដោយសារតែនាងមានទាំងទេពកោសល្យ និងសម្រស់ស្រស់ស្អាត។ជារឿយៗ នាងត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលចូលចិត្តលេងស្ទីលឈុតរ៉ូបវែងៗ ដូចជាព្រះនាងក្នុងរឿងនិទាន កម្រនឹងតែងខ្លួនស៊ិចស៊ី លេចលើលេចក្រោមណាស់។ ទោះបីពេលដែលចូលរួមកម្មវិធីម្ដងៗ នាងស្លៀកតែឈុតវែងៗក៏ដោយ ប៉ុន្តែនាងតែងតែស៊ីដាច់គេ មិនដែលខាន។ មហាជនជឿជាក់ថា ស្រីស្អាត ល្បីឈ្មោះម្នាក់នេះ តែងតែបង្ហាញភាពស្រស់ស្អាត ដាច់គេជានិច្ច ដូច្នេះហើយពួកគេ តែងតែផ្ដោតចំណាប់អារម្មណ៍ទៅលើនាង រាល់ពេលដែលនាងទៅចូលរួមកម្មវិធី។មិនធ្វើឲ្យខកចិត្តនោះទេ ទាំងអ្នកកាសែត ទាំងតារាៗ ព្រមទាំងហ្វេនៗ ស្ទើរតែភ្លាំងភ្លឹកស្មារតី ឲ្យរាល់តែលើក ពេលដែល Yoona បង្ហាញខ្លួនម្ដងៗ។និយាយទៅ ដូចជាសរសើរជ្រុល ប៉ុន្តែមនុស្សជាច្រើន តែងតែសង្កេតឃើញបែបនេះពិតមែន៕បើប្រិយមិត្តចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាពខាងក្រោម ៖
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona