កុមារកម្ពុជា ៧១នាក់​ ត្រូវបាន​វះកាត់ភ្ជិតប្រហោង​បេះ​ដូង​​​​ជោគ​ជ័យ​នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមីនានេះ

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១០:៥៤
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មន្ទីរពេទ្យគន្ធបុប្ផា បានចេញផ្សាយរបាយការណ៍ បង្ហាញពីចំនួនកុមារ​កម្ពុជា រួមទាំងស្ត្រីជាមាតា ដែលបានមកទទួលសេវាពិនិត្យព្យាបាលនិងសេវាផ្នែកសម្ភព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា ទូទាំងប្រទេស នៅក្នុងខែមីនា ឆ្នាំ២០២០។មន្ទីរពេទ្យគន្ធបុប្ផា បានហៅរបាយការណ៍នេះថា ជាព័ត៌មានពិតនៃតួលេខ ក្នុងខែមីនា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ​គន្ធបុប្ផា ដោយបញ្ជាក់ថា៖– កុមារឈឺចំនួន ៥៧,០៩៧នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។– កុមារមានជម្ងឺធ្ងន់ៗ ចំនួន ១០,៥៨៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។– កុមារចំនួន ១៦៥នាក់ មានជំងឺគ្រុនឈាមថ្មត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។– កុមារ ១,៨៨៩នាក់ ត្រូវបានទទួលការវះកាត់ ។– កុមារ ៧១នាក់ ទទួលបានការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។
ដោយឡែក នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១១,១៨៣នាក់​បានមក​ពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ហើយស្ត្រីដែលបានសម្រាលកូន មានចំនួន ១,៧៨២នាក់។មន្ទីរពេទ្យគន្ធបុប្ផាអះអាងថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នា និងបានអរគុណ​ដល់​បុគ្គលិក​កម្ពុជាទាំង ២,៥០០នាក់ ដែលបានខិតខំបំពេញការងារយ៉ាងលំបាក ទាំងយប់ទាំងថ្ងៃប្រកបដោយវិជ្ជាជីវៈ៕