គ្រូធំកំពុងព្យាបាលកូវីដ១៩ពិតមែន តែនៅឱ្យក្លឹបតាម ទិញខ្សែការពារឡើងជើងមួយរូបរបស់ក្លឹបអាល្លឺម៉ង់ទៀត

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១០:៣៨
ក្លឹបកាំភ្លើងធំ Arsenal ដែលគ្រូធំកំពុងផ្ទុកជំងឺកូវីដ១៩ លោកមិនបាននៅស្ងៀមឡើយ គឺបានជំរុញ ឱ្យក្លឹបតាមទិញខ្សែការពារកំពុងឡើងកូដម្នាក់ដែលកំពុងលេងឱ្យក្លឹប RB Leipzig នៅលីគកំពូល អាល្លឺម៉ង់ គឺខ្សែការពារកណ្តាល Dayot Upamecano និងហាក់កំពុងតែមានភាគរយច្រើន ដើម្បីបានកីឡាកររូបនេះមករួមក្រុមផងដែរ។
កីឡាករ Dayot Upamecano
ទស្សនាវដ្តីកីឡារបស់អាល្លឺម៉ង់ Sport Bild បានចុះផ្សាយថា កីឡាករជម្រើសជាតិបារាំងអាយុក្រោម ២១ឆ្នាំរូបនេះ បានប្រាប់ទៅក្លឹបរបស់គេថា រូបគេចង់ចាកចេញពីក្លឹបនៅពេលរដូវកាលនេះបញ្ចប់ ខណៈដែលក្លឹបជើងឯក Premier League មាសរបស់អង់គ្លេស ក្លឹប Arsenal កំពុងតាមចែចូវរូបគេ និងធ្លាប់បានលួងលោមកីឡាករវ័យ ២១ឆ្នាំរូបនេះម្តងរួមមកហើយកាលពីរដូវកាលមុន ជំនាន់លោក Unai Emery ប៉ុន្តែមិនអាចយករូបគេបាន។
កីឡាករ Dayot Upamecano លេងឱ្យជម្រើសជាតិបារាំងអាយុក្រោម ២១ឆ្នាំ
ក្លឹប RB Leipzig នឹងមិនលក់ខ្សែការពារដែលមានខ្សែស្រឡាយជាជនជាតិ Guinea-Bissau រូបនេះ ក្នុងតម្លៃថោកនោះឡើយជាមួយនឹងក្លឹបដែលបង្ហាញការចាប់អារម្មណ៍លើរូបគេ ខណៈដែលក្លឹបទាមទារតម្លៃយ៉ាងហោចណាស់ ៦៥លានដុល្លារ។សូមបញ្ជាក់ផងដែរថា Upamecano ដែលអាចលេងក្នុងតួនាទីខ្សែបម្រើការពារផងនោះ បានចូលរួមជាមួយក្លឹប RB Leipzig ពីក្លឹបរបស់សហម្ចាស់ក្លឹប គឺក្លឹប RB Salzburg របស់អូទ្រីស កាលពីពាក់កណ្តាលរដូវកាល ២០១៦-២០១៧ ក្នុងតម្លៃត្រឹម ១២លានដុល្លារ។ រយៈពេល ៣រដូវកាលកន្លះមកនេះ រូបគេបង្ហាញខ្លួនឱ្យក្លឹប RB Leipzig សរុបចំនួន ១០៤ប្រកួត ដោយអាចរកបាន ៣គ្រាប់ និងបញ្ជូនបាលបានម្តងផងដែរ៕
កីឡាករ Dayot Upamecano