ចិត្តល្អណាស់! Vj Ping រួមចំណែកប្រឆាំងវីរុស Covid-19 ចុះចែកទឹកលាងដៃ ជាង៣ម៉ឺនដប មិនគិតថ្លៃ(មានវីដេអូ)

ភ្នំពេញ៖ ទស្សិកជនទាំងអស់គ្នាប្រាកដជាស្គាល់អ្នកលក់ឡេ ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេកប៊ុក ដែលគាត់មានឈ្មោះថា VJ Ping។ជាការពិតណាស់ VJ Ping ទទួលបានភាពល្បីល្បាញតាមរយៈការឡាយលក់ផលិតផលផ្សេងៗ ថែរក្សាសម្ផស្សផ្សេងៗគ្រប់មុខ ដោយសារតែគាត់ជាមនុស្សពូកែនិយាយ មិនចេះរីងស្ងួតសោះឡើយ ជាងនេះទៅទៀតគាត់ក៏មានគ្លីនិកផ្ទាល់ខ្លួនផងដែរ ដើម្បីបម្រើសេវាកម្មទាក់ទងនឹងសម្ផស្សផងដែរ។  ជាក់ស្តែងថ្ងៃនេះ VJ Ping បានធ្វើការចែកជូននូវទឹកលាងដៃ សម្រាប់មេរោគនៅស្តុបណានជីង ដែលមានចំនួនដបរហូតទៅដល់ ៣៥០០០ដប ដោយមិនគិតថ្លៃ ដើម្បីរួមចំណែកប្រឆាំងនឹងការរីករាតត្បាតនៃវីរុសកូរ៉ូណា សម្រាប់បងប្អូនដែលខ្វះខាតថវិកា និងមិនសូវមានចំណូលគ្រប់គ្រាន់សម្រាប់ទិញទឺកលាងដៃផងដែរ។គួរបញ្ចាក់ថានេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកលក់ឡេមួយរូបនេះបានរួមចំណែកធ្វើការងារសប្បុរសធម៍នៅក្នុងសង្គម៕ សូមចូលមើលរូបភាពខាងក្រោម៖
Vj Ping
Vj Ping
Vj Ping