ក្ដៅៗ! ថៃទើបរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ១១១នាក់បន្ថែម នាំឱ្យចំនួនសរុបកើនលើស ១០០០នាក់

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៣:១២
ថៃ៖ នៅមុននេះបន្ដិច ប្រទេសថៃទើបរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ១១១នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ១០៤៥ នាក់ បើគិតមកទល់ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ​មីនានេះ។
ព្រះសង្ឃ
ប្រទេសថៃ ត្រូវបានគេចាត់ទុកជាប្រទេសមួយ ក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះខ្លាំងដោយសារវីរុសថ្មីកូវីដ-១៩។ ហើយបច្ចុប្បន្ន ប្រទេសនេះមានមនុស្សស្លាប់ចំនួន នាក់ និងអ្នកឆ្លងសរុបកើនដល់ ១០៤៥នាក់ ដោយគិតចាប់តាំងពីការរកឃើញករណីឆ្លងដំបូងនៅថ្ងៃទី ខែ មករា មក។យ៉ាងណាមិញ បន្ទាប់ពីករណីឆ្លងនៅក្នុងប្រទេស បានកើនឡើងឥតឈប់ឈរ នៅព្រឹកនេះក្រុមហ៊ុន Bangkok Expressway ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង Metro Public Co.,Ltd បានប្រកាសថាមជ្ឈមណ្ឌល MRT Nonthaburi Civic ត្រូវបានបិទចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមាន។
ក្រុមសម្អាតនៅតាមទីសាធារណៈ
គួរឲ្យដឹងដែរថា នៅថ្ងៃនេះប្រទេសថៃត្រូវបានចាត់ចូលក្នុងភាពអាសន្ន ជាមួយនឹងការរឹតត្បិតមួយចំនួនរួមមាន ការបិទច្រកចេញចូលសម្រាប់ជនបរទេសទាំងអស់ ប៉ុន្ដែនឹងលើកលែងប្រសិនបើពួកគេមានលិខិតអនុញ្ញាតការងារត្រឹមត្រូវ៕
ព្រលានយន្ដហោះ