ស្អាតហើយចិត្តល្អទៀត! សៀវ ម៉ី តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌មិនដាច់

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៤:៥៩
ភ្នំពេញ៖ ប្រហែលជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីអ្នកនាង សៀវ ម៉ី ដែលជាអ្នកលក់ផលិតផលថែររក្សាសម្រស់ដ៏ល្បីមួយរូប នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាល្បីៗប៉ុន្មាននោះទេ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ លើសពីនេះទៅទៀត អគ្គនាយកចិត្តធម៌រូបនេះ តែងតែជួយនៅក្នុងការងារមនុស្សធម៌នាពេលកន្លងមក ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រពេញរូបនាងចិត្តកាន់តែខ្លាំងតែម្ដង។
រូបភាពការងារសប្បុរសរបស់អ្នកនាងសៀវ ម៉ី
ដោយជារឿយៗអគ្គនាយកក្រុមហ៊ុន សៀវ ម៉ី Online Shop រូបនេះ បានចូលរួមក្នុងការងារសង្គម ជួយជនក្រីក្រ និងបរិច្ចាគថវិកាក្នុងសកម្មភាពផ្សេងៗដូចជា ជួយទៅលោក Ben ដែលជាអ្នកការពារព្រៃឈឺ ចំនួន២,០០០ដុល្លារ បរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៤០,០០០,០០០រៀល និងការងារសប្បុរសធម៌ជាច្រើនផ្សេងទៀត។
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
គួររម្លឹកផងដែរថា អ្នកនាង​ សៀវ ម៉ី ក្នុងពេលបច្ចុប្បន្ននេះទទួលបានភាពជោគជ័យខ្លាំងមែនទែន ទៅលើការរកស៊ីរបស់ខ្លួន​ទាំង ក្រុមហ៊ុន Online Shop ក្រុមហ៊ុនផ្សេងៗទៀត៕
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី
រូបភាពការងារសប្បុរសរបស់អ្នកនាង សៀវ ម៉ី