​ថៃកំពុង​​ប្រឈម​នឹង​​ជំងឺកូវីត-១៩​ ដែលកាចសាហាវនិងឆ្លងលឿនមកពីប្រទេសនៅអឺរ៉ុប

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៤:៥៤
បរទេស៖ ​ថៃ​កំពុង​ប្រឈម​ជាមួយ​ជំងឺកូវីត-១៩ ដ៏​កាច​សាហាវ​​ ​ដែល​មាន​ប្រភព​មក​ពី​ប្រទេសអ៊ីតាលី ​ហើយវាមានគ្រោះថ្នាក់ជាងជំងឺកូវីត-១៩ ​នៅទីក្រុងវូហាន​ប្រទេសចិនទៅទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Thaipbsworld​ ។
អ្នកធ្វើដំណើរបានពាក់ម៉ាស ដើម្បីការពារខ្លួនពីជំងឺឆ្លងកូវីត-១៩
លោកវេជ្ជបណ្ឌិត Manoon Leechawengwong ​បានឱ្យដឹងថា ជនបរទេសម្នាក់ដែលធ្វើដំណើរមកប្រទេសអ៊ីតាលី​  បានទៅ​មើលការប្រកួតប្រដាល់នៅពហុកីឡដ្ឋាន Lumpini Boxing Stadium កាលពីថ្ងៃទី ៦ ខែមីនា ហើយគាត់បានក្លាយជាអ្នកចម្លងរាលដាល​ខ្លាំងបំផុត ដោយសារ​អ្នកដែលទៅមើលប្រដាល់ជាង ៥០ នាក់ផ្សេងទៀតបានឆ្លងជំងឺនេះ ហើយបានបន្តចម្លងទៅមនុស្សជាច្រើនទៀតនៅតាមខេត្តផ្សេងៗ។
អ្នកធ្វើដំណើរបានពាក់ម៉ាស ដើម្បីការពារខ្លួនពីជំងឺឆ្លងកូវីត-១៩
​លោក​វេជ្ជបណ្ឌិត Manoon Leechawengwong ​អះអាងថា ជំងឺកូវីត-១៩ ដែលមាននៅលើខ្លួន​​អ្នកជំងឺអ៊ីតាលី​ គឺជាប្រភេទជំងឺ​ដ៏កាចសាហាវនិងឆ្លងលឿន ហើយជាពិសេសវាអាចទៅបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកជំងឺបានយ៉ាងឆាប់រហ័សទៀតផង។ តួយ៉ាង ករណីឆ្លងនៅប្រទេសអ៊ីតាលីដំបូងត្រូវបានគេរកឃើញកាលពី​ចុងខែមករា ប៉ុន្តែ​ជំងឺនេះបានឆ្លង​រីករាលដាលលឿនបំផុត ហើយ​​រហូតមកដល់ពេលនេះប្រទេសអ៊ីតាលីបានក្លាយជាប្រទេសទី ១ ដែលមានអ្នកស្លាប់ដោយសារ​ជំងឺកូវីត-១៩ច្រើនគេបំផុតនៅលើពិភពលោក។
អ្នកធ្វើដំណើរបានពាក់ម៉ាស ដើម្បីការពារខ្លួនពីជំងឺឆ្លងកូវីត-១៩
លោកវេជ្ជបណ្ឌិត Manoon បានព្យាករណ៍ថា ចំនួន​អ្នកឆ្លងជំងឺកូវីត-១៩ នៅក្នុងប្រទេសថៃនឹងបន្តកើនឡើង ហើយ​អ្នកជំងឺត្រូវតែ​ព្យាបាលដោយប្រើថ្នាំ​ពីប្រទេសជប៉ុនដែលមានឈ្មោះថា Avigan ឬ Favipiravir និងថ្នាំដទៃទៀតដូចជា hydroxychloroquine បើមិនដូច្នេះទេ ចំនួនអ្នកស្លាប់នឹង​កើនឡើងបន្ថែមទៀត៕
អ្នកធ្វើដំណើរបានពាក់ម៉ាស ដើម្បីការពារខ្លួនពីជំងឺឆ្លងកូវីត-១៩