ចុមខ្លាំងបាត់! Man UTD ត្រៀមផ្ដល់លេខ៧ ឲ្យកីឡាករលំដាប់ A ម្នាក់នេះ​ តែមិនមែន Sancho ទេ

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៥:១៥
អង់គ្លេស៖ បិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា ត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់លេខ៧ ដែលជាលេខហ៊ុងស៊ុយប្រចាំក្លិប ទៅឲ្យខ្សែប្រយុទ្ធ Antoine Griezmann ស្របពេលដែលក្លិបយក្សអង់គ្លេស កំពុងតាមប្រមាញ់ជម្រើសជាតិបារាំងរូបនេះ។
កីឡាករAntoine Griezmann
Griezmann អាចនឹងចាកចេញពី Barcelona នៅរដូវក្ដៅខាងមុខ ក្រោយផ្លាស់ពី​ Atletico Madrid មកកាន់ទឹកដីតំបន់កាតាឡាន់បានរយៈពេលមួយរដូវកាល។ ក្លិបអ្នកមានបុណ្យត្រូវបានគេដឹងថាកំពុងរៀបចំបញ្ចេញខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ Griezmann ដើម្បីទុកកន្លែងឲ្យ Lautaro Martinez ដោយក្លិបតាមប្រមាញ់យ៉ាងខ្លាំងពី Inter Milan។Man UTD គឺជាបេក្ខភាពមួយដែលចង់នាំយក Griezmann។ បើតាមការចុះផ្សាយរបស់ Mundo Deportivo ជើងឯកអង់គ្លេស២០សម័យកាល កំពុងត្រៀមខ្លួននាំយកកីឡាករដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 មកលេងនៅកីឡដ្ឋាន Old Trafford។
កីឡាករ Antoine Griezmann
លើសពីនេះទៅទៀត Man UTD ក៏រួចរាល់ក្នុងការផ្ដល់អាវលេខ៧ ទៅឲ្យ Griezmann ផងដែរ ខណៈអតីតម្ចាស់អាវលេខ៧ Alexis Sanchez បច្ចុប្បន្នកំពុងលេងឲ្យ Inter Milan ក្រោមកិច្ចសន្យានៃការខ្ចីជើងពីបិសាចក្រហម។ យ៉ាងណាមិញ ចំពោះតម្លៃខ្លួនវិញ Barcelona ចង់បានប្រមាណជា៩០លានផោន ក្នុងការអនុញ្ញាតឲ្យ Griezmann ចាកចេញ។គួរឲ្យដឹងដែរថា ក្រោយមកដល់កីឡដ្ឋាន Camp Nou ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Griezmann ចូលលេងឲ្យ Barcelona បាន៣៧ប្រកួត រកគ្រាប់បាល់បាន១៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៤លើក៕
កីឡាករ Antoine Griezmann