មនុស្សទៅអនុស្សាវរីយ៍នៅ!​ កូនប្រុសស្តេចចាប់ក្រពើ បង្ហោះរូបឪពុកកាលនៅរស់ និងលោកបច្ចុប្បន្ន ធ្វើឲ្យហ្វេនរំជួលចិត្ត

បរទេស៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់ បានស្គាល់កំពូលស្តេចចាប់ក្រពើដ៏មានជំនាញ និ អ្នកមើលការខុសត្រូវនៅក្នុងសួនសត្វមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលគាត់មានឈ្មោះថា​ Steve Irwin។ជាការពិតណាស់ Steve Irwin គឹបានសាងភាពល្បីល្បាញយូរណាស់មកហើយ ដោយសារតែគាត់ជាមនុស្សដែលក្លាហាន និងមានក្តីស្រលាញ់ខ្លាំងបំផុត ទៅលើសត្វគ្រប់ប្រភេទ ទើបគាត់ជ្រើសរើសយកអាជីណមួយនេះ ប៉ុន្តែជាអកុសល នៅក្នុងឆ្នាំ២០០៦ គាត់ត្រូវបានស្លាប់ ដោយសារការវាយប្រហារដោយសារសត្វបបែលមួយ ដោយចាក់ចូលទៅក្នុងបេះដូង របស់គាត់តែម្តង​ ធ្វើឲ្យគាត់បាត់បង់ជីវិតប៉ុន្មាននាទីក្រោយមក។ដោយឡែកទោះបីរូបស្តេចចាប់ក្រពើរូបនេះបានលាចាកលោកក៏ពិតមែន ប៉ុន្តែអនុស្សាវរីយ៍នៅតែដិតដាមជាប់នៅក្នុងបេះដូងគ្រួសារគាត់ និងអ្នកគាំទ្រលោកជានិច្ច ដោយសារតែកន្លងមករូបលោកបានសាងតែអំពើល្អ និងជួយយកអាសារអ្នកដទៃជានិច្ច។ជាក់ស្តែងថ្ងៃនេះកូនប្រុសរបស់ Steve Irwin បានបង្ហោះរូបថតឪពុកកាលពី១៥ឆ្នាំមុន និងរូបថតក្នុងពេលបច្ចុប្បន្ន ដែលបង្ហាញពីក្តីនឹករលឹកចំពោះឪពុក ថែមទាំងចង់បង្ហាញទៅអ្នកគាំទ្រថារូបគេនឹងអាចជំនួសដំណែងឪពុកខ្លួនបានយ៉ាងល្អផងដែរ។ក្រោយពីអ្នកគាំទ្របានឃើញ Robert Irwin បានបង្ហោះរូបនេះ មហាជនជាច្រើនបានសម្តែងការអារម្មណ៍រំជើបរំជួលផងដែរ ព្រមទាំងនិយាយថា​ ឃើញរូបនេះភ្លាមគឺនឹកឃើញកាល Steve Irwin នៅរស់តែម្តង មិនត្រឹមប៉ុណ្ណោះអ្នកគាំទ្រភាគច្រើនបានបញ្ចេញមតិថា កូនស្តេចចាប់ក្រពើមួយនេះនឹងបំពេញតួនាទីបានល្អដូចជាឪពុកខ្លួនផងដែរ៕សូមចូលមើលរូបខាងក្រោម៖
Steve Irwinនិង Robert Irwin
គ្រួសារ Irwin កាលពីមុននិង បច្ចុប្បន្ន
គ្រួសារ Irwin
គ្រួសារ Irwin
គ្រួសារ Irwin
គ្រួសារ Irwin