កំពុងផ្ទុះCovid-19! តារាៗនាំគ្នាបរិច្ចាគលុយ តែAlek ខុសគេបែរជា ធ្វើរឿងដ៏ប្រពៃនេះវិញ

ថៃ៖​ ជាការពិតណាស់ បច្ចុប្បន្ន មានប្រទេសជាច្រើន ទូទាំងពិភពលោក កំពុងជួបនឹង ជំងឺវីរុសCovid-19 ដែលពេលនេះបានរីករាលដាល ទៅដល់ប្រទេសថៃ ផងដែរ។ ស្របពេល មានមានការផ្ទុះជំងឺមួយនេះ ក៏ឃើញមានសកម្មភាពតារាល្បីៗ របស់ប្រទេសថៃ ជាច្រើន បាននាំគ្នាបរិច្ចាគ ជាថវិការ ដើម្បីទប់ស្កាត់ជំងឺមួយនេះ។ក្នុងនោះដែរ តារាសម្ដែងប្រុសរូបសង្ហា មានប្រជាប្រិយភាព Alek Teeradetch ជាតារាប្រុសជួរមុខ របស់ប្រទេសថៃ បានធ្វើរឿងមួយដើម្បីសង្គម គឺបានទៅ បរិច្ចាគឈាមទៅកាន់មន្ទីពេទ្យ សម្រាប់អ្នកដែលខ្វះ ឬត្រូវការឈាមបន្ទាន់។បើទោះបីជា តារារូបនេះ មិនបានបរិច្ចាគជា ថវិកាដូចជាតារាដទៃ តែលោក ក៏មានទឹកចិត្តដូចគ្នា សម្រាប់សង្គម ដោយសារបានផ្ដល់ឈាម ទៅកាន់មន្ទីពេទ្យ។ ជាពិសេស ស្របពេលដែលជំងឺ Covid-19 កំពុងរាតត្បាត អាចមានការថយចុះច្រើន សម្រាប់ការបរិច្ចាគឈាម។ក្រោយពីឃើញ សកម្មភាពល្អៗ របស់លោករួចមក មានមហាជន ក៏ដូចជាហ្វេនៗរបស់លោក បានសរសើរទឹកចិត្តមួយនេះ ស្របពេលដែល ការបរិច្ចាគឈាម អាចនឹងមានការថយចុះខ្លាំង ស្របពេលមនុស្សជាច្រើន ភ័យខ្លាចពីជំងឺ Covid-19 នេះ៕សូមទស្សនារូបភាពខាងក្រោម៖ 
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch