អ្នកណាអ៊ីចេះ! Juventus, Man City និង Barca ប្រជែងគ្នា នាំយកយុវជន ដែលរៀបរះរបស់ PSG

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៦:៤៤
អឺរ៉ុប៖ Barcelona, Juventus និង Manchester City បាននឹងកំពុងប្រជែងគ្នាយុវជនវ័យក្មេងរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករខ្សែបម្រើ Edouard Michut នេះបើយោងតាមសេចក្ដីរាយការណ៍។
កីឡាករEdouard Michut
កីឡាករវ័យ១៧ឆ្នាំ Michut ត្រូវបានគេព្យាករណ៍ថា នឹងអាចក្លាយជា Marco Verratti ទីពីរ បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយក្រុមយុវជនរបស់ក្លិបយក្សបារាំង ខណៈ Barcelona បានដាក់ការចាប់អារម្មណ៍ និងសង្កេតមកលើរូបគេជាយូរណាស់មកហើយ។បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sport មានបណ្ដាក្លិបធំៗនៅអឺរ៉ុបមួយចំនួនកំពុងតាមប្រមាញ់នាំយក Michut។ Barcelona បានដាក់ការចាប់អារម្មណ៍មកលើ Michut តាំងពី៤ឆ្នាំមុនមកម្ល៉េះ ពោលគឺតាំងគេនៅមានអាយុ១៣ឆ្នាំ។
កីឡាករ Edouard Michut
យ៉ាងណាមិញ ពេលនេះ Barcelona ត្រូវប្រឈមមុខជាមួយក្លិបមួយចំនួនទៀតដើម្បីទិញយកយុវជនជម្រើសជាតិបារាំងរូបនេះ រួមមាន Manchester City, Juventus និង Valencia នេះបើតាមប្រភពព័ត៌មាន។ កិច្ចសន្យារវាង Edouard Michut និងក្លិបមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសបារាំង នឹងផុតកំណត់សុពលភាពនៅពេលបិទបញ្ចប់រដូវកាលនេះ ដែលនេះឱកាសមួយល្អសម្រាប់បណ្ដាក្លិបខាងលើ ក្នុងការតាមចែចូវរូបគេ។
កីឡាករ Edouard Michut
គួរឲ្យដឹងដែរថា Michut ក៏ជាសមាជិករបស់ក្រុមជម្រើសជាតិយុវជនបារាំងអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៧ឆ្នាំផងដែរ៕