ម្នាក់ណាទៅ? Chelsea, Inter, Spurs និង Napoli កំពុងតាមចែចូវយក ខ្សែប្រយុទ្ធឆ្នើមរបស់ Zidane

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ១៦:៥១
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Real Madrid កីឡាករ Luka Jovic ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីលោក Zinedine Zidane មិនសូវប្រើប្រាស់ជម្រើសជាតិស៊ែប៊ី ក្នុងរដូវកាលនេះ។
កីឡាករLuka Jovic
ក្លិបតោខៀវ Chelsea ជាក្លិបថ្មីមួយក្នុងចំណោមក្លិបផ្សេងទៀត ដែលបង្ហាញចំណាប់អារម្មណ៍ចង់បាន Jovic ក្នុងលក្ខខណ្ឌខ្ចីជើង។ ការចង់បានរបស់លោក Lampard អាចនឹងត្រូវនឹងអ្វីដែល Real Madrid កំពុងគិតគូផងដែរ ដោយក្លិបយក្សអេស្ប៉ាញមានគម្រោងចង់បញ្ចេញកីឡាករវ័យ២២ឆ្នាំ ដើម្បីទុកកន្លែងទំនេរសម្រាប់ខ្សែប្រយុទ្ធកំពុងឡើងកូដ Erling Haaland របស់​ Dortmund។
ខ្សែប្រយុទ្ធErling Haaland
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែត The Sun ក្លិបផ្សេងៗទៀតដែលចាប់អារម្មណ៍ទៅលើ Jovic ក្រៅពី Chelsea រួមមាន Inter Milan, Tottenhma Hotspur និង Napoli ។ គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Jovic មានឱកាសបានចូលលេងត្រឹម៣៩១នាទីប៉ុណ្ណោះ នៅក្របខណ្ឌ La Liga បើគិតទៅវាតិចជាង៤ប្រកួតទៅទៀត ក្នុងនោះគេងរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង៕
កីឡាករ Luka Jovic