អាយដលសម័យ២០០១! គ្រប់គ្នាគិតថា Ella មិនមានស្វាមីទេ ដោយចរិតនាងបែបTomboy តែដល់ការបានប៉ុន្មានឆ្នាំ ប្រែ១៨០ដឺក្រេ

តៃវ៉ាន់៖ ភាគច្រើន យុវវ័យដែលនៅក្នុងសម័យឆ្នាំ២០០១​ ប្រាកដជាស្គាល់ច្បាស់ពី ក្រុមចម្រៀងនារីតៃវ៉ាន់ ៣នាក់ ដែលមានឈ្មោះថា SHE ជាក្រុមទទួលបានការពេញនិយមខ្លាំងណាស់ នៅសម័យនោះ រាល់បទចម្រៀងរបស់ពួកគេ ក៏តែងតែលឺគ្រប់កន្លែងតែម្តង។ក្រោយមក ដោយសារតែ អ្នកទាំង៣ ត្រូវមានក្រុមគ្រួសាររៀងៗខ្លួន ក៏លែងចេញនូវបទចម្រៀងរបស់ពួកគេ ដើម្បីបំពេចិត្តអ្នកគាំទ្រ ដូចពេលមុនៗនោះទេ ហើយក្នុងចំណោមនារីទាំង៣ គេបារម្ភ សមាជិកស្រីម្នាក់ ដែលមានឈ្មោះ Ella ជាងគេ ដោយសារតែ គេគិតថា នាងមានចរិត និងការស្លៀកពាកដូចជា ប្រុសខ្លាំងណាស់។  ជាពិសេស សក់របស់នាង ក៏មិនដែលវែងទេ គឺនាងតែងតែកាត់ខ្លីជានិច្ច ត្រឹមករហូត ធ្វើឲ្យគ្រប់គ្នាគិតថា ១ជីវិតនេះ នាងមិនអាចមានក្រុមគ្រួសារដូចជាគេទេ ដោយសារតែ ចរិតលក្ខណៈ និងការតុបតែងខ្លួនរបស់នាង ដូចជាមនុស្សប្រុសបេះដាក់។ប៉ុន្តែគ្រប់យ៉ាង​ខុសស្រឡះ ពីការគិតរបស់អ្នកគ្រប់គ្នា ដោយក្នុងឆ្នាំ ២០១២ រូបនាង បានរៀបការជាមួយនឹង ស្វាមីអ្នកមានម្នាក់ ដែលពេលនោះ នាងបានធ្វើពិធីយ៉ាងធំដុំបំផុត មិនឲ្យចាញ់តារាផ្សេងៗនោះទេ ជាមួយនឹងការចំណាយលុយ អស់ច្រើនសន្ធឹកសន្ធាប់ នៅក្នុងពិធីមង្គលការ។ ជាមួយគ្នានោះដែរ ក្រោយពីរៀបការបានតែ២ខែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានផ្លាស់ប្តូរ ពីការលេងខ្លួន បែប មកជាភរិយាដ៏សែនស៊ិចស៊ីម្នាក់ តែសក់របស់នាង​ក៏នៅតែខ្លីជានិច្ចផងដែរ ធ្វើឲ្យមនុស្សគ្រប់គ្នា ស្រឡាំងកាំង មិននឹកស្មានថា រូបនាង​បានផ្លាស់ប្តូរ ពីមនុស្សស្រី មិនចេះតែងខ្លួន មកជា មនុស្សស្រីស្រស់ស្អាត និង លេងខ្លួនបែបនេះនោះទេ៕
កាលពីមុន
កាលពីមុន
កាលពីមុន
កាលពីមុន
Ella និងស្វាមី
Ella និងស្វាមី
Ella ក្រោយរៀបការ
Ella ក្រោយរៀបការ
Ella ក្រោយរៀបការ