វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

អូស្ត្រាលី៖ យោងតាមលោកសាស្ត្រាចារ្យ Nigel McMillan អ្នកឯកទេសខាងជំងឺឆ្លង និងប្រព័ន្ធភាពស៊ាំ មកពីសកលវិទ្យាល័យ Griffith បាននិយាយថា ដើម្បីចៀងវាងជំងឺឆ្លងថ្មីកូវីដ-១៩ គឺមិនត្រឹមតែការលាងសម្អាតដៃ បន្លែផ្លែឈើ និងចិញ្ចៀនប៉ុណ្ណោះទេ។ តែអ្វីដែលយើងគួរប្រុងប្រយ័ត្នទៀតនោះគឺ ទូរសព្ទដៃ (ស្មាតហ្វូន) ព្រោះជាមធ្យមយើងប៉ះលើវាប្រហែល ២,៦១៧ ដងក្នុងមួយថ្ងៃ ដូច្នេះហើយពពួកវីរុសអាចមានលទ្ធភាពតោងជាប់នឹងផ្ទៃទូរសព្ទច្រើនជាងអ្វីដែលយើងគិត។
រូបតំណាង
ការសិក្សាមួយបានរកឃើញថា វីរុសថ្មីកូរ៉ូណាអាចសំងំលាក់ខ្លួននៅលើប្រភេទកញ្ចក់ដែលមានផ្ទៃរលោង និងផ្លាស្ទិកដែលមានក្នុងទូរសព្ទដៃ បានរយៈពេល ថ្ងៃ ហើយវានឹងតោងជាប់កាន់តែយូរ ប្រសិនបើនៅលើផ្ទៃនោះ មានសំណើម។
លោកសាស្ត្រាចារ្យ Nigel McMillan
ដូច្នេះហើយ នៅពេលដែលអ្នកទុកទូរសព្ទនៅកន្លែងណាមួយ ឬធ្វើអ្វីមួយ អ្នកគួរតែលាងសម្អាតដៃជាមុនសិន មុនពេលចាប់កាន់វា។ លើសពីនេះទៀត អ្នកត្រូវលាងសម្អាតគ្រប់ពេល ប្រសិនមានអ្នកដទៃកាន់ទូរសព្ទរបស់អ្នក។ ជាមួយគ្នានេះដែរលោក Nigel បានណែនាំឲ្យប្រើទឹកលាងដៃ ឬទឹកលាងសម្អាតកញ្ចក់ (កាមេរ៉ា) ដែលមានសារជាតិអាល់កុលយ៉ាងហោចណាស់ពី ៦០ ទៅ ៧០ ភាគរយ៕