វីរុសកូវីដ-១៩កំពុងតែរាតត្បាត នាំគ្នាដេកហាលថ្ងៃនៅឆ្នេរសមុទ្រ មានអី ប៉ូលិសជិះឧទ្ធម្ភាគចក្រដេញផ្អើល (មានវីដេអូ)

ប្រេសុីល៖ ថ្មីៗនេះ ប៉ូលិសប្រេសុីល បានជិះឧទ្ធម្ភាគចក្រឃ្លាំមើលតាមឆ្នេរសមុទ្រ Galheta ក្នុងទីក្រុង Florianopolis ដើម្បីដេញក្រុមអ្នកដេកហាលថ្ងៃ ដែលបំពានវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។    យោងតាមវីដេអូបង្ហាញឲ្យឃើញថា ប៉ូលិសជិះឧទ្ធម្ភាគចក្រ ទៅចតនៅកន្លែងដែលមានមនុស្សពីរនាក់កំពុងតែដេកហាលថ្ងៃ បណ្ដាលឲ្យដីខ្សាច់បេុីងពាសពេញទៅលើពួកគេ ទុកជាការដេញឲ្យត្រលប់ទៅផ្ទះវិញ។ បន្ទាប់មក ប៉ូលិសក៏ជិះឧទ្ធម្ភាគចក្រល្បាតបន្ដ ដើម្បីដេញក្រុមអ្នកដេកហាលថ្ងៃដទៃទៀត។ប៉ូលិសម្នាក់ បានប្រាប់ប្រភពផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា ក្រុមអ្នកមកកម្សាន្តនៅឆ្នេរសមុទ្រទាំងនោះ ភាគច្រើនព្រមចាកចេញពីទីកន្លែង តែមួយចំនួនទៀតនៅតែរឹងទទឹងមិនព្រមចាកចេញឡើយ។ ដូច្នេះហើយ បានជាក្រុមប៉ូលិសត្រូវបង្ខំចិត្ត បើកឧទ្ធម្ភាគចក្រចតក្បែរពួកគេដើម្បីដេញចេញ។ ហើយការជិះឧទ្ធម្ភាគចក្រល្បាតតាមឆ្នេរសមុទ្រ នឹងនៅតែបន្ដប្រមាណជាពីរទៅបីថ្ងៃទៀត។គួរឲ្យដឹងដែរថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសប្រេសុីលមិនទាន់ប្រកាសបិទប្រទេសនៅឡើយទេ ប៉ុន្ដែរដ្ឋ Santa Catarina បូករួមទាំងទីក្រុង Florianopolis បានដាក់បម្រាម ហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ ដូចជាឆ្នេរសមុទ្រជាដើម និងលុបចោលរាល់កម្មពិធីផ្សេងៗ ដោយតម្រូវឲ្យប្រជាជនសំងំនៅក្នុងផ្ទះតែម្ដង៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ក្រុមអ្នកដេកហាលថ្ងៃ
ក្រុមអ្នកដេកហាលថ្ងៃ
ក្រុមអ្នកដេកហាលថ្ងៃ
ក្រុមអ្នកដេកហាលថ្ងៃ