អ្នករាំបម្រុងរបស់ Kang Daniel កំពុង​ទទួល​បាន​​ការគាំទ្រ​ដោយ​សារ...

កូរ៉េខាងត្បូង៖ Kang Daniel ដែលបានវិលត្រឡប់មកជាមួយអាល់ប៊ុមតូចដំបូងរបស់ខ្លួន​ បានបង្ហាញបទចម្រៀង​គឺ 2U និង Jealous លើកម្មវិធី M Countdown ។បទចំរៀងទាំងនោះគឺ 2U ជាពិសេស ​ត្រូវបានគេសរសើរថា ជាបទចម្រៀងដែល​ល្អឥតខ្ចោះ​សម្រាប់និទាឃរដូវ​ហើយអ្នកគាំទ្រមិនអាចឈប់មើលពីការច្រៀង និងក្បាច់រាំរបស់ Kang Daniel ដែលល្អឥតខ្ចោះនោះទេ។ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺជានារីម្នាក់ក្នុងចំណោមអ្នករាំបម្រុងទុករបស់គាត់។
លោក Kang Daniel និងអ្នករាំរបស់គាត់
ភ្លាមៗនៅពេលដែលបង្ហាញខ្លួន ក្នុងកំឡុងពេលសម្តែងនាងបានបង្ហាញវត្តមាន និងភាពទាក់ទាញដែលគួរឱ្យ ស្រលាញ់ ដែលធ្វើឱ្យទស្សនិកជនឆ្ងល់ថានាងជានរណា។ភាពស្រស់ស្អាត និងទេពកោសល្យរបស់នាង បានធ្វើឱ្យអ្នករាំបម្រុងនេះក្លាយជាប្រធានបទដ៏ក្តៅគគុកមួយរបស់ សហគមន៍អ៊ិនធឺរណែត ជាមួយនឹងអ្នកនិយមលេងអ៊ីនធឺណេតសួរថាតើនាងជានរណា ហើយប្រសិនបើនាងហ្វឹកហាត់ ដើម្បីក្លាយជាតារា។មតិយោបល់មួយចំនួនរួមមាន៖ “ អ្នករាំបម្រុងរបស់គាត់ស្អាតណាស់។ នាងមានសម្លេងល្អ”​ ហើយនិង “ អស្ចារ្យ…ពិតជារីករាយណាស់ក្នុងការទស្សនា” ។អត្តសញ្ញាណរបស់នាងមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែអ្នកគាំទ្រប្រាកដជានឹងយកចិត្តទុកដាក់ចំពោះរឿងនេះ៕
លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
Kang Daniel
Kang Daniel
Kang Daniel