ប្រទេសកំពុងមានCovid-19 YaYa ចំណាយលុយ ៣លាន​បាត ឧបត្ថម្ភ​ដល់មន្ទីរពេទ្យ

តារាថៃ ៖ តារាសម្តែងរបស់ថៃដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំលេងប្រកបដោយប្រជាប្រិយភាពខ្លាំង​លើវិស័យ​សម្តែង តារាស្រី Yaya-Urasaya Spandund ត្រូវបានគេដឹងថា បានចំណាយថវិកាសរុបចំនួនដល់ទៅ​៣លាន​បាត ដើម្បីឧបត្ថម្ភទៅកាន់មន្ទីរពេទ្យ ដើម្បីចាយវាយលើសម្ភារៈបរិក្ខារក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ដែលកំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ ។ថ្មីៗនេះគេឃើញមានការបង្ហោះលើគណនីយ IG ផ្ទាល់ខ្លួនរបស់លោក Doctor Kong-Sorawit Subun បានបង្ហោះក្នុងន័យថ្លែងអំណរគុណទោដល់តារាសម្តែងស្រី YAYA ដែលបានបរិច្ចាកទឹកប្រាក់ចំនួន ៥សែនបាត ទៅកាន់មូនិធិ Phramongkutklao Hospital Foundation ដើម្បីយកថវិកាទាំងនោះទៅទិញ​បរិក្ខារ​ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលរងគ្រោះដោយសារវីរុស Covid-19 ។លើលពីនេះទៅទៀត អ្នកគាំទ្ររបស់ Yaya ម្នាក់បានទម្លាយឲ្យដឹងអំពីចំនួនទឹកប្រាក់ដែល តារាស្រីរូបនេះ​បាន​ចំណាយជួយឧបត្ថម្ភទៅកាន់មន្ទីរពេទ្យចំនួន៥ផ្សេងទៀត ដែលក្នុងមួយមន្ទីរពេទ្យ ឧបត្ថម្ភចំនួន៥សែនបាត ដែល​សរុបទាំងអស់៦មន្ទីរពេទ្យ ស្មើនឹងចំនួនទឹកប្រាក់៣លានបាត ៕
រូបភាពរបាយការណ៍ ផ្ទេរប្រាក់ទៅមន្ទីរពេទ្យរបស់ YAYA
រូបភាពរបាយការណ៍ ផ្ទេរប្រាក់ទៅមន្ទីរពេទ្យរបស់ YAYA
YAYA
YAYA
YAYA
YAYA
YAYA