ស្តាប់ហើយក្តុកក្តួល! ពាក់មី ចេញចម្រៀងរៀបរាប់ពី វីរុសCovid-19 បទ«រួមគ្នាកំចាត់កូរ៉ូណា» ពិតជាពីរោះ (មានវីដេអូ)

ភ្នំពេញ៖ នៅពេលនេះប្រទេសកម្ពុជាក៏ជាប្រទេសមួយ​ ដែលកំពុងតែរងនូវការរាតត្បាតពីវីរុស Covid-19 ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃ បានកើនឡើងខ្លាំងឡើងគួរឲ្យកត់សម្គាល់ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏ចាប់ផ្តើមឃើញមាន អ្នកជាសះស្បើយផងដែរ។យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ ក៏ឃើញមានសិល្បករមួយចំនួនបាននាំគ្នាបានចូលជាកម្លាំងចិត្ត និងថវិកាជាច្រើន ដើម្បីចូលរួមទប់ស្កាត់ពីជំងឺដ៏អាក្រក់មួយនេះ។ តែអ្វីដែលកាន់តែពិសេសនោះគឺ ក៏មានតារាមួយចំនួនបានធ្វើការបញ្ចេញបទចម្រៀង ដោយបានរៀបរាប់ពីអត្ថន័យខ្លឹមសារល្អ អប់រំឲ្យប្រជាជនមានអនាម័យផងដែរ។ជាក់ស្តែងមុននេះតារាកំប្លែង និងចម្រៀង នាយពាក់មី បានធ្វើការបញ្ចេញបទចម្រៀងបែបកម្សត់ ស្តាប់សឹងតែស្រក់ទឹកភ្នែក ក្រោមចំណងជើងថា«រួមគ្នាកំចាត់កូរ៉ូណា​»។ តាមរយៈបទមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំង ព្រោះអត្ថន័យពិតជាល្អ សម្រាប់មហាជន និងត្រូវសាច់រឿងបច្ចុប្បន្ននេះ ខណៈមេរោគបានធ្វើឲ្យពិភពលោកពិបាកខ្លាំង៕សូមទស្សនាវីដេអូខាងក្រោមនេះ៖
ពាក់មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី