ទោះមិនបានក្បែរគ្នា ព្រោះCovid-19 តែស្នេហាពិតនឹងមិនរលាយ តាមរយៈវិធីទាំងនេះ

កម្សាន្ត៖ ក្នុងកំឡុងពេល ជំងឺឆ្លង Covid-19 កំពុងវាយលុក ស្ទើរតែទូទាំងសកលលោក ជឿជាក់ថា មនុស្សម្នាទូទៅ ដែលជាគូស្នេហ៍ មានមិត្តប្រុស ឬមិត្តស្រី ច្បាស់ជាត្រូវ នៅដាច់ដោយឡែក ដោយសម្ងំខ្លួន ក្នុងផ្ទះ​រៀងៗខ្លួន មិនអាចចេញក្រៅ បានជាមិនខាន។ក្នុងពេលនោះដែរ ដៃគូនិមួយៗ ប្រាកដជាមានការនឹកនា ព្រួយបាម្ភ ទៅដល់ភាគីម្ខាងៗយ៉ាងខ្លាំង ព្រមទាំង នឹងគិតថា ទំនាក់ទំនងស្នេហាមួយនេះ នឹងឃ្លាតឆ្ងាយ ពេលកាយមិនបាន នៅក្បែរគ្នាបែបនេះ។ប៉ុន្តែ កុំបារម្ភអី ខាងក្រោមនេះជា វិធីដែលជួយឲ្យគូស្នេហ៍រាល់គ្នា នៅតែអាចរក្សាទំនាក់ទំនង បែបគម្លាតឆ្ងាយពីគ្នា ប្រកបដោយភាពផ្អែមល្ហែម ស្អិតរមួត ទោះមិនបាននៅក្បែរគ្នា ពេលសម័យកាល Covid-19 នេះ។១៖ ប្រើប្រាស់ការឃ្លាតឆ្ងាយ មកវាស់ស្ទង់ទំហំស្នេហ៍ជាការពិតណាស់ ចម្ងាយ ក៏អាចជាសក្ខីភាពមួយ បញ្ជាក់ពីចិត្តស្មោះបានដែរ។ តួយ៉ាង ប្រសិនបើ មនុស្សពីរនាក់ស្រលាញ់គ្នាស្មោះពិតប្រាកដមែន ទោះកាយឃ្លាតឆ្ងាយ កម្រិតណា​ ក៏មិនអាចមកបំផ្លាញ ក្ដីស្នេហាដ៏ស្រស់បំព្រងរបស់ពួកគេបានទេ។
រូបតំណាង
២៖ រក្សាទំនាក់ទំនង តាមប្រព័ន្ធបណ្ដាញសង្គមស្របពេល ជំងឺកំពុងផ្ទុះឡើង ប្រជាជននៅក្នុងប្រទេស ដែលបានរងប៉ះពាល់ បាននាំគ្នាសម្ងំនៅក្នុងផ្ទះ មិនអាចចេញក្រៅបាន ដូច្នេះ គូស្នេហ៍ជាច្រើន អាចប្រើប្រាស់បណ្ដាញសង្គម មកធ្វើជាវិធីទាក់ទងបាន តាមរយៈការផ្ញើរសារ ឬការខលនិយាយគ្នា បានដដែល ដើម្បីកុំឲ្យមានភាពឃ្លាតឆ្ងាយពេក និងសម្ព័ន្ធភាពស្នេហា នៅតែអាចផ្អែមល្ហែមបានដដែល។
រូបតំណាង
៣៖ រៀបចំពីគម្រោង ដែលត្រូវធ្វើក្រោយ Covid-19 បានរលាយរួមគ្នាយ៉ាងណាមិញ ទោះជា យើងទាំងអស់គ្នា មិនអាចទាយទុក មុនដឹងបានថា ជំងឺឆ្លងតាមរយៈ ផ្លូវដង្ហើម​Covid-19 នេះ នឹងរលាយនៅពេលណាក៏ដោយ តែដៃគូនីមួយៗ គួរយកពេលមកពិភាក្សាពី គម្រោងដែលត្រូវធ្វើរួមគ្នា បន្ទាប់ពីCovid-19 បានបាត់ទៅវិញ ដូចជា ពិភាក្សាថា ត្រូវទៅកម្សាន្តនៅទីណា ឬធ្វើអ្វីរួមគ្នាជាដើម។ ការដែលធ្វើបែបនេះ អាចឲ្យដែគូម្ខាងៗ មានសង្ឃឹមថា នឹងបានជួបគ្នាឆាប់ៗនេះ។
រូបតំណាង
៤៖ កុំដាក់សម្ពាធខ្លាំងពេកពិតណាស់ថា នៅពេលដែលមនុស្សពីរនាក់ មិនបានជួបគ្នា រយៈពេលជាយូរ ជឿជាក់ថា នឹងមានមនុស្សម្នាក់ មានអារម្មណ៍ធុញថប់ ជាមិនខាន។នាពេលនោះ ភាពមិនទុកចិត្តនឹងកើតមានឡើង ដូច្នេះ  គូស្នេហ៍នីមួយៗ ត្រូវតែបើកចិត្តឲ្យទូលាយ និងមិនគួរដាក់សម្ពាធខ្លាំងពេកនោះទេ។
រូបតំណាង
៥៖ គិតអ្វីដែលវិជ្ជមានទោះជា Covid-19 ធ្វើឲ្យគូស្នេហ៍និមួយៗ ជួបគ្នាមិនបានក្ដី​ តែត្រូវចាំថា កត្តាដែលសំខាន់ គឺត្រូវគិតអ្វី ដែលវិជ្ជមានជានិច្ច។ តួយ៉ាង កុំកើតមានចិត្តសង្ស័យច្រើន ឬក៏ចោទប្រកាន់លើដៃគូម្ខាងទៀត ដែលនាំឲ្យចំណងស្នេហា នឹងមានភាពប្រេះស្រាំជាមិនខាន។ ម៉្យាងទៀត ការដែលគិតវិជ្ជមាន នឹងនាំឲ្យផ្លូវចិត្ត មានភាពស្រស់ស្រាយ សប្បាយចិត្តទាំងសងខាង។ជារួម ទោះជា ទំនាក់ទំនងស្នេហា ដែលឆ្លងកាត់ ស្ថានភាពCovid-19 ដ៏តានតឹងមួយនេះ អាចឈានទៅមុខបានរលូន ក៏មិនត្រឹមតែ ដោយសារហេតុផលខាងលើ ទាំងអស់នេះនោះទេ សំខាន់ ក៏ពឹងផ្អែកលើថា តើពួកគេស្រលាញ់គ្នាខ្លាំងកម្រិតណា ព្រមទាំងកាន់ដៃគ្នា ជម្នះឱបសគ្គនេះបានដែរឬទេ?
រូបតំណាង