កប់ខ្លាំងណាស់! Ronaldo ជះលុយទិញរថយន្ត Bugatti ស៊េរីថ្មី មានតែ១០គ្រឿងប៉ុណ្ណោះលើលោក តម្លៃរហូតដល់ទៅ…

  • សៅរ៍ ២៨ មីនា, ២០២០ ១៣:១០
បរទេស៖ កំពូលខ្សែប្រយុទ្ធ សញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់ ៨,៥លានផោន​ (ឬប្រមាណ ១០លានដុល្លារ) ទិញរថយន្ត Bugatti ប្រភេទ Limited Edition ដែលមានដាក់លក់តែ១០គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។កីឡាករលំដាប់ A ប្រចាំក្រុមសេះបង្កង់​ Juventus រូបនេះ បច្ចុប្បន្នកំពុងស្នាក់នៅដាច់ដោយឡែក នៅឯស្រុកកំណើតរបស់គាត់ កោះ Madeira ប្រទេសព័រទុយហ្កាល់។ យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Bild កំឡុងពេលស្នាក់នៅ ដើម្បីបញ្ចៀសខ្លួនពីជំងឺរាតត្បាត Covid-19 ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ បានធ្វើការ​បញ្ជាទិញ​​​រថយន្ត​ម៉ូដែល Bugatti Centodieci ។ នេះមិនមែនជាលើកទី១ទេ ដែលម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះ ទិញរថយន្តលំដាប់កំពូលរបស់ Bugatti ក្នុងនោះគេធ្លាប់ទិញមកដាក់ឃ្លាំងរថយន្តរបស់គេចំនួន ២គ្រឿងរួចមកហើយ មានស៊េរី Bugatti Chiron និង Bugatti Veyron Grand Sport Vitesse ។
Ronaldo ថតអង្គុយលើBugatti Veyron របស់គាត់
គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Centodieci ដែល Ronaldo ទើបកម្ម៉ង់ទិញនោះ ដំណើរការដោយម៉ាស៊ីន W16 ចំណែកឯកម្លាំងចុចវិញគឺ៨០០០ CC ស្មើនឹង ៨.០ លីត្រ រីឯកម្លាំងបង្វិលកង់ (Horsepower) គឺរហូតទៅដល់ ១៦០០hp។ ចំណុចពិសេសមួយទៀតនោះគឺ អាចជាន់ពីកុងទ័រពី ០ដល់៩៩គីឡូម៉ែត្រ ត្រឹមរយៈពេល ២,៤វិនាទី មិនត្រឹមតែប៉ុណ្ណោះសម្រាប់ល្បឿនអតិបរមារបស់វាអាចឈានដល់ ៣៧៩គីឡូមែ៉ត្រក្នុង១ម៉ោង៕
រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci