អបអរសាទរ! តារាជើងចាស់ហូលីវូដ Tom Hanks និងភរិយា ជាសះស្បើយពី Covid-19 ហើយ

បរទេស៖ ក្នុង​ថ្ងៃទី​២៧ ខែ​មីនា Tom Hanks និង​ភរិយា ត្រូវ​បាន​អ្នក​គាំទ្រ ​ប្រទះឃើញ​ កំពុងបើកឡាន​ ​នៅក្នុង​​រដ្ឋ​Los Angeles នៃ​សហរដ្ឋអាមេរិក ​បន្ទាប់ពី​បាន​បាត់​មុខ​ អស់​មួយ​រយៈពេល​ធំ ដោយ​សារតែឆ្លង​វីរុស​COVID-19​​។ តា​មរយៈ រូប​ភាព​មួយស​ន្លឹក ដែល​​​ថត​បាន​នោះ ​គេសង្កេតឃើញ​ថា ​ស្វាមី​ភរិយា​មួយ​គូនេះ មាន​ភាពស្រស់ស្រាយ​ជា​ងមុន បង្ហាញ​​ស្នាម​ញញឹម ​បញ្ជាក់​ពី​ក្តី​រំភើប ​បន្ទាប់​ពី​បាន​ជា សះស្បើយ​ពី​ជំងឺ​មួយនេះ។ លើសពីនេះ តារាប្រុស​រូប​នេះ ​និង​ភរិយា ក៏​ទើប​តែ​ត្រឡប់មកកាន់​ សហរដ្ឋអាមេរិក ​វិញ​ផង បន្ទាប់​ពី​សម្រាក ព្យាបាល​​វីរុស​COVID-19 នៅ​ក្នុ​ង ប្រទេស​អូស្រា្តលីរួចមក​​។ គួរ​រម្លឹកផងដែរថា ​អ្នក​ទាំង​ពីរ​ បាន​ឆ្លង​​វីរុស​COVID-19 នេះ​​កាលពី ដើមខែមីនា បន្ទាប់ពី ​Hanks និង​Wilson បានទៅប្រទេស​អូស្រា្តលី ដើម្បីថតខ្សែភាពយន្តអំពី Elvis Presley មួយ​រយៈក្រោយ​មក ​ក៏​បាន​បង្ហាញ​រោគ​សញ្ញា គ្រុនក្តៅក្អក ហើយ​ក្នុ​ងពេលនោះ អ្នកទាំងពីរ ក៏​បានធ្វើតេស្តវិជ្ជមាន លើ​វីរុស COVID-19 នេះ​​៕
Tom Hanks និង​ភរិយា
Tom Hanks និង​ភរិយា
Tom Hanks និង​ភរិយាក្រោយ​ពី ​ជា​សះស្បើយ COVID-19
Tom Hanks និង​ភរិយាក្រោយ​ពី ​ជា​សះស្បើយ COVID-19