វ័យជិត៤០ឆ្នាំហើយ តែកុំមើលសម្រស់ តារាស្រីទាំងនេះ នៅតែក្មេងជាងវ័យដដែល

កូរ៉េខាងត្បួង៖ ពិតណាស់ថា ប្រិយមិត្តដែល​និយម​តាម​ដាន រឿង​ភាគ​របស់ ប្រទេស​​កូរ៉េ ប្រាកដជា​ធ្លាប់​ បាន​ស្គាល់​រួច​មក​ហើយ ពីតារាសម្តែង​ស្រី​ឆ្នើម​ៗ រួម​មាន​ដូចជាJeon Ji -hyeon, Song Hye-kyo, Jang Na-ra, Seong Yu-ri, Jeong Ryeo-won និងHan Ye-seul ដែល​ពួក​គេ ​សុទ្ធតែ​កើត នៅឆ្នាំ១៩៨១ ដូចគ្នា​។ក្នុងនោះដែរ តារាស្រីទាំងនោះ ភាគច្រើន​បាន​បង្ហាញ​ខ្លួន ​ក្នុង​វិស័យ​ភាព​យន្ត​ តាំង​ពីក្មេ​ងមក​ម្ល៉េះ បើ​គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេលជាង​១៥ ឆ្នាំហើយ។ ជាក់​ស្តែង​ដូច​ជា តារាស្រី​ Jang Na-ra បាន​បង្ហាញ​ខ្លួន​ ជាលើកដំបូងក្នុងនាមជា តារាចម្រៀងក្នុងឆ្នាំ២០០១ ហើយនាង​ក៏​​ត្រូវបាន​ គេចាត់​ទុកថាជា ​តារាស្រី​ដែល​ មាន​កេរ្តិ៍​ឈ្មោះ ​រឹង​មាំ​បំផុត តំណាងឱ្យឧស្សាហកម្មកម្សាន្ត ​របស់​កូរ៉េ ផងដែរ។ជាមួយ​គ្នា​នេះ​ដែរ មិន​ថាតែ​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ​សូម្បី​តែ​រូប​សម្រស់​ របស់​ពួកគេ​ក៏ ​នៅ​តែ​មើល​ទៅ លេច​ធ្លោ​ខ្លាំង​ដដែល ហើយនេះ​ក៏​ជា​ចម្ងល់ ​របស់​​អ្នក​គាំទ្រ​ជា​ច្រើន ​តែង​តែ​ឆ្ងល់​ពី​​ អាថ៌កំបាំងថែរក្សា​សម្រស់ ​របស់​ពួកគេ​ពីព្រោះ​ នៅរាល់​​ពេល​ដែល​ពួកគេ បង្ហាញ​ខ្លួន​ក្នុង ​ខ្សែ​ភាពយន្ត​ថ្មីម្តងៗ​ គឺ​មើល​ទៅ​​ហាក់​បី​ដូច​ជា ​ក្មេងជាង​ពេល​ពីមុន​ទៅទៀត បើ​ទោះ​បីជា ម្នាក់ៗ​ឈាន​ដល់​វ័យ​៤០​ឆ្នាំ ​ទៅ​ហើយ​យ៉ាង​ណា​ក្តី៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖១. Jeon Ji -hyeon
Jeon Ji -hyeon
Jeon Ji -hyeon
២. Song Hye-kyo
SongHye-kyo
SongHye-kyo
៣. Jang Na-ra
Jang Na-ra
៤. Seong Yu-ri
Seong Yu-ri
Seong Yu-ri
៥. Jeong Ryeo-won
Jeong Ryeo-won
Jeong Ryeo-won
៦. Han Ye-seul
Han Ye-seul
Han Ye-seul