​ពលរដ្ឋអ៊ីរ៉ង់រាប់រយនាក់បានស្លាប់ ​ដោយសារផឹកមេតាណុលការពារពីវីរុសកូវីដ-១៩​

  • សៅរ៍ ២៨ មីនា, ២០២០ ១៤:០៦
តេហេរ៉ង់៖ យោងតាម​សារព័ត៌មានក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា ពលរដ្ឋអ៊ីរ៉ង់ជាង ៣០០ នាក់បានស្លាប់ ​ខណៈជាង ១.០០០ នាក់ផ្សេងទៀត​បានធ្លាក់ខ្លួនឈឺ ​បន្ទាប់ពីផឹកមេតាណុល ដោយពួកគេជឿជាក់ថា វាអាចការពារមិនឱ្យឆ្លងវីរុសកូវីដ-១៩​ បាន។ ហេតុការណ៍​ដ៏​អាក្រក់​នេះបាន​កើត​មាន​ឡើង ​បន្ទាប់ពី​រូបមន្ត​ថ្នាំ​ព្យាបាល​ក្លែងក្លាយ​នេះ ត្រូវ​បានគេ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​​នៅទូទាំងប្រទេស​អ៊ីរ៉ង់។
មន្ទីរពេទ្យបណ្តោះអាសន្ន ដែលមានគ្រែចំនួន ២,០០០ ​សម្រាប់អ្នកជម្ងឺឆ្លងវីរុស​កូវីត-១៩ នៅប្រទេសអ៊ីរ៉ង់
លោកវេជ្ជបណ្ឌិត​​ Hossein Hassanian ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បាន​និយាយថា៖
ក្រុមបុគ្គលិកសុខាភិបាលបានបាញ់ថ្នាំសំលាប់មេរោគនៅតាមដងផ្លូវ នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
គួរជម្រាបផងដែរថា បើគិតមកត្រឹមថ្ងៃនេះ ប្រទេសបានរកឃើញអ្នកឆ្លងវីរុសកូវីត-១៩ សរុប ៣២,៣៣២ នាក់ ហើយក្នុងនោះមានអ្នកជំងឺ​យ៉ាងហោចណាស់ ២,៣៧៨ នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ៕
អ្នកដំណើរពាក់ម៉ាសការពារពីវីរុសកូវីត-១៩​