លែងមែនទែនហើយ! Juventus គ្រោងផ្ដល់លុយ៥៥លាន បូកជាមួយកីឡាករឆ្នើម២រូបឲ្យ Man UTD ជាថ្នូរដូរយក Pogba

  • សៅរ៍ ២៨ មីនា, ២០២០ ១៥:៤០
អ៊ីតាលី៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិបសេះបង្កង់​ Juventus គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Paulo Dybala និង ខ្សែបម្រើ Miralem Pjanic ទៅកាន់ក្លិបបិសាចក្រហម Manchester United ជាថ្នូរដោះដូរយកកីឡាករ Paul Pogba នៅរដូវក្ដៅខាងមុខ។
កីឡាករ Dybala និងPjanic
Pogba ត្រូវបានគេរំពឹងថា អាចនឹងចែកផ្លូវជាមួយ Man UTD នៅបំណាច់រដូវកាលនេះ បន្ទាប់ពីមិនសូវជាជោគជ័យនៅកីឡដ្ឋាន Old Trafford ចាប់តាំងពីផ្លាស់ពីក្លិប Juventus កាលពី៤ឆ្នាំមុនមក ក្នុងតម្លៃផ្ទេរ៨៩លានផោន (ឬប្រមាណ ១១០លានដុល្លារ) ដែលជាតម្លៃបំបែកកំណត់ត្រានៅពេលនោះ ។ប៉ុន្មាន២ឆ្នាំចុងក្រោយ Pogba មានព័ត៌មានលេចឭទៅនឹងការ ផ្ទេរត្រឡប់ទៅចូលរួមជាមួយក្លិបយក្សអ៊ីតាលី វិញ ខណៈក្លិបអធិរាជស​ Real Madrid ក៏ចាប់ចិត្តទៅលើជម្រើសជាតិបារាំងរូបនេះ ផងដែរ។
កីឡាករPaul Pogba
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Tuttosport ក្លិប Juventus មិនបន្ធូរដៃឲ្យ Real Madrid ផ្ដួលពួកគេយក Pogba នោះទេ ដោយក្លិបជើងឯក Serie A រដូវកាលមុន មានគម្រោងផ្ដល់ Dybala និង Pjanic បូករួមជាមួយនឹងប្រាក់ខ្ទង់៥៥លានផោន​ ក្នុងកិច្ចព្រមព្រៀង (ឬប្រមាណ ៦៨លានដុល្លារ) ដើម្បីដោះដូរយកខ្សែបម្រើវ័យ២៧ឆ្នាំ ពី Man UTD។គួរឲ្យដឹងដែរថា រយៈពេល៤ឆ្នាំនៅ Man UTD ម្ចាស់អាវលេខ៦ Paul Pogba បង្ហាញខ្លួនសរុបបាន១៥០ប្រកួត ក្នុងនោះគេធ្លាប់ជួយក្រុមឈ្នះពានរង្វាន់ចំនួនពីរ រួមមាន ពាន English League Cup និង ពាន UEFA Europa League៕