មានអ្នកឆ្លង Covid-19 ក្នុងមង្គលការ ពេលនេះ Namfon និង ស្វាមី នាំគ្នាទៅធ្វើតេស្ត តែលទ្ធផលបែរជា...

ថៃ៖ បន្ទាប់ពីទទួលបាន ដំណឹងថា នៅក្នុងពិធីរៀបការរបស់ខ្លួន កាលថ្ងៃទី ២០ ខែមីនា កន្លងទៅនេះ មានអ្នកឆ្លងជំងឺ Covid-19 តារាសម្ដែងស្រី Namfon ព្រមទាំងស្វាមី កាន់តែមានការប្រុងប្រយ័ត្នខ្លាំងឡើង ជាពិសេស អ្នកទាំងពីរ ក៏បានទាក់ទងទៅ បណ្ដាភ្ញៀវកិត្តិយស ដែលបានមកចូលរួម ឲ្យមានការត្រួតពិនិត្យ ក៏ដូចជាឃុំខ្លួនឯង នៅក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីរងចាំតាមដានរោគសញ្ញាផងដែរ។ ដោយឡែក មិនយូរប៉ុន្មាន Namfon និង​ស្វាមី បាននាំគ្នា ទៅធ្វើតេស្តពិនិត្យរកមេរោគ ដើម្បីឲ្យប្រាកដច្បាស់ ដោយកាលពីពេលថ្មីៗនេះ នាង ព្រមទាំងស្វាមី បានបង្ហោះលទ្ធផលធ្វើតេស្តនោះ នៅលើបណ្ដាញសង្គម Instagram ដែលលទ្ធផលរបស់អ្នកទាំងពីរ ចេញមក មានផល អវិជ្ជមាន មានន័យថា គ្មានការឆ្លងមេរោគនោះទេ។ នៅក្នុងនោះដែរ នាងក៏បានបង្ហោះសារមួយថា៖ ក្រោយពីបានជ្រាប ពីលទ្ធផលធ្វើតេស្តរបស់ Namfon និងស្វាមីរបស់នាង រួចមក បណ្ដាហ្វេនៗ ព្រមទាំងមិត្តៗ ជាច្រើន បានបង្ហាញពី ភាពរីករាយចំពោះអ្នកទាំងពីរ ព្រមទាំងលើកទឹកចិត្ត ក៏ដូចជាជូនពរឲ្​យអ្នកទាំងពីរជៀសឆ្ងាយ ពីជំងឺនេះ​ ផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Namfon និង ស្វាមី
Namfon
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
លទ្ធផលធ្វើតេស្តរបស់ ស្វាមី Namfon
លទ្ធផលធ្វើតេស្តរបស់ Namfon