ដួង ម៉ានិច និង នូ ឧសភា ប៉ះគ្នាក្នុងឈុតតំណាង ឲ្យទេវតាឆ្នាំថ្មី

ភ្នំពេញ៖ ជាការពិតណាស់តារាសម្ដែង កញ្ញា ដួង ម៉ានិច និង លោក នូ ឧសភា ជាតារាសម្ដែងដែលកំពុងមានការគាំទ្រច្រើនពីទស្សនិកជន ជាពិសេសហ្វេនៗយុវវ័យ។យ៉ាងណាមិញ អ្នកទាំងពីរមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ ដោយថ្មីៗអ្នកទាំងពីរបានស្លៀកនៅឈុតទេវតាឆ្នាំថ្មីឆ្នាំជូតសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ដោយកញ្ញា ដួង ម៉ានិច បានគ្រងនៅឈុត តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាងគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម ក្នុងទម្រង់សម័យអង្គរ ដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ ចំណែកលោក នូ ឧសភា វិញ រូបលោកគ្រងនូវសម្លៀកបំពាក់តំណាងឆ្នាំថ្មី ឆ្នាំជូត ពង្សទេវតាប្រុសផងដែរ។ដោយអ្នកទាំងពីរបានគ្រងនៅឈុតទាំងនេះ ឃើញថាពិតជាស្រស់ស្អាត និង​ស្រស់សង្ហា ខ្លាំង ហើយឈុតទាំងនេះជាឈុតដែលតំណាងឲ្យពង្សទេវតាប្រុស និង ពង្សទេវតាស្រី។ ក្នុងនោះដែរ ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏កាន់តែខិតជិតមកដល់ក្នុងពេលឆាប់នេះផងដែរ។ជាក់ស្ដែង ក្រោយឃើញរូបភាពរបស់ កញ្ញា ដួង ម៉ានិច និង លោក នូ ឧសភា រួចមានមហាជន និង ហ្វេនជាច្រើនបានសរសើរពីរូបសម្បត្តិរបស់អ្នកទាំងពីរថាពិតជាសាកសមខ្លាំង នៅពេលគ្រងឈុតទេតាបែបនេះ៕សូមទស្សនារូបភាពខាងក្រោម៖ 
កញ្ញាដួង ម៉ានិច
លោកនូ ឧសភា
កញ្ញាដួង ម៉ានិច
លោកនូ ឧសភា
កញ្ញាដួង ម៉ានិច និង លោកនូ ឧសភា
កញ្ញាដួង ម៉ានិច
លោកនូ ឧសភា