Covid-19 កំពុងវាយប្រហារពិភពលោក មិនអាចដើរលេងបាន មានអី Sririta ប្រើវិធីទាំងនេះ ដើរបានច្រើនកន្លែង

ថៃ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តថៃ ប្រាកដជាបានស្គាល់រួចមកហើយ តារាស្រី Sri Rita Jensen ដែល កន្លងមក នាងបានឆាបឆក់យកប្រជាប្រិយភាពរបស់នាង ពីអ្នកគ្រាំ បានយ៉ាងច្រើន តាមរយៈ ទេពកោសល្យ ការសម្ដែងរបស់នាង ជាពិសេសគឺរូបសម្រស់របស់នាងផ្ទាល់តែម្ដង។ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែមុននេះ នាងក៏បានចូលរោងការជាមួយកម្លោះសង្ហាម្នាក់ផងដែរ ដោយបានប្រារព្ធធ្វើពិធីអាពាហ៍ពិពាហ៍យ៉ាងអធិកអធម និងមានភ្ញៀវចូលរួមជាច្រើន ទន្ទឹមនឹងពិភពលោក កំពុងជួបនិងការរីករាលដាលនូវជម្ងឺ Covid-19 ដែរនោះ ទើបធ្វើឲ្យ ក្រោយរៀបការរួច នាងនឹងស្វាមី មិនអាចបានដើរលេងកម្សាន្តបានផងដែរ ដោយត្រូវនៅតែក្នុងផ្ទះ មិនអាចចេញក្រៅបានបើគ្មានការចាំបាច់ គឺដើម្បីការពារខ្លួនឯង និងអ្នកដទៃកុំឲ្យមានការឆ្លងនូវ Covid-19 កាន់តែច្រើនផងដែរ។ទន្ទឹមនឹងនេះ បើទោះបីជា តារាស្រីរូបនេះ មិនបានដើរលេងទៅណាឆ្ងាយក៏ដោយ តែ នាង បានធ្វើឲ្យ ហ្វេនៗ មានការភ្ញាក់ផ្អើល និង មានអ្នកសរសើរជាច្រើន ដោយ កាលពីពេលថ្មីៗ នេះ នាងបានបង្ហោះរូបភាពមួយចំនួន នៅលើ​Instagram របស់នាងផ្ទាល់ ដោយរូបភាពទាំងនោះ ​​​​​​​​​​​​​​​​​​​​​​បានបង្ហាញថា នាងបានដើរលេងជាច្រើនកន្លែង ព្រមទាំងបង្អួតសម្រស់យ៉ាងស្រស់ស្អាតថែមទៀតផង មានទាំងនៅមាត់សមុទ្រ ទឺកធ្លាក់ ចម្ការតែ ចម្ការផ្កាឈូករ័ត្ន និងកន្លែងជាច្រើនទៀត ប៉ុន្តែ រូបភាពទាំងនោះគឺគ្រាន់តែជាការកាត់តដោយប្រើក្នុងកម្មវិធី Photoshop ប៉ុណ្ណោះ។  យ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះ នាងត្រូវបានហ្វេនៗ ដែលស្រលាញ់ចូលចិត្តនាងសរសើរជាច្រើនផងដែរ៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម!!!
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen
Sri Rita Jensen