ស្រមៃមិនចេញទេ! ពេលដែល V ស្រាប់តែសុំហ្វេនម្នាក់ធ្វើជាគ្រូបែបនេះ

កូរ៉េខាងត្បូង ៖ នេះជាប្រតិកម្មដ៏គួរឲ្យរំភើបបំផុត ហើយក៏ធ្វើឲ្យហ្វេនៗទូទាំងពិភពលោក ច្រណែននឹងហ្វេនម្នាក់នោះ ខ្លាំងបំផុតផងដែរ ដោយសារតែនាងទទួលបាន ពាក្យពោលសរសើរពី V ដោយប្រយោលបែបនេះ កាលពីយប់មិញ។ជាការពិតណាស់ កន្លងមកគេសង្កេតឃើញថា មានគំនូររូបសមាជិកក្រុម BTS ស្អាតៗជាច្រើន ត្រូវបានគេបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែត ប៉ុន្តែប្រហែលជាហ្វេនៗ មិនធ្លាប់បានដឹងឡើយថា V មានប្រតិកម្មបែបណា ពេលដែលឃើញរូបស្អាតៗទាំងនោះរបស់ខ្លួន។យ៉ាងណាមិញ កាលពីយប់មិញនេះ មានអ្នកគាំទ្រដ៏សំណាងម្នាក់ ទទួលបានពាក្យពោលសរសើរពី V បន្ទាប់ពីខ្លួនបានបង្ហោះ គំនូររូបរបស់ V មួយសន្លឹកនៅក្នុង Weverse។រូបគំនូរមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាហ្វេនៗ មិនលើកលែងសូម្បីតែ V។ គ្រាន់តែឃើញភ្លាម V ក៏បានចូលទៅបញ្ចេញមតិយោបល់ភ្លាមថា ៖ពាក្យខ្លីៗ ដែលបង្កប់អត្ថន័យថា រូបគំនូរមួយសន្លឹកនេះ វាពិតជាស្រស់ស្អាត រហូត V ចង់សុំនាងឲ្យធ្វើជាគ្រូ បង្រៀនលោកគូរគំនូរឲ្យបានស្អាតបែបនេះ។ ហ្វេនៗមិនអាចបញ្ឈប់អារម្មណ៍រំភើប ជំនួសនាងបានឡើយ។ មានមនុស្សជាច្រើន ចាប់ផ្ដើមស្រម៉ៃថា ខ្លួនកំពុងតែអង្គុយនៅក្នុងស្ទូឌីយោ បង្រៀន V ផាត់ពណ៌គំនូរយ៉ាងរីករាយ៕ទស្សនារូបភាពខាងក្រោម ៖
V
V
V
V
រូបគំនូររបស់ហ្វេន
មតិយោបល់ពី V