ចុម! រឿងភាគកូរ៉េដែលចាក់ផ្សាយកាលពីឆ្នាំ២០១៨ និយាយទាក់ទងទៅនឹងវីរុសកូវីដ-១៩បែបនេះ… (មានវីដេអូ)

  • អាទិត្យ ២៩ មីនា, ២០២០ ០៩:៤១
កូរ៉េខាងត្បូង៖ រឿងភាគរបស់ស្ថានីយទូរទស្សន៍កូរ៉េមួយ មានចំណងជើងថា «My Secret Terrius» ដែលបានចាក់ផ្សាយក្នុងឆ្នាំ២០១៨ នៅចន្លោះពីខែកញ្ញា រហូតដល់ខែវិឆ្ឆិកា បាននិយាយទាក់ទងទៅនឹងវីរុសកូរ៉ូណាកូវីដ-១៩។យោងតាមឈុតឆាកខ្លីមួយ នៅក្នុងភាគទី១០ តួអង្គវេជ្ជបណ្ឌិតស្រីម្នាក់ បានព្រមានថា មានមេរោគម៉្យាងដូចនឹងជំងឺផ្ដាសាយ ហើយក៏ហៅចំៗថា វីរុសកូរ៉ូណា ដែលមានរយៈពេល១៤ថ្ងៃនឹងធ្វើឲ្យមានការវាយប្រហារសួត និងប្រព័ន្ធផ្លូវដង្ហើម ហើយមិនមានវ៉ាក់សាំងការពារឡើយ។ហើយសម្រាប់ឈុតឆាកខាងលើនេះដែរ បានធ្វើឲ្យមហាជនដែលជាអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែវាដូចទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដោយមានក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមវេជ្ជបណ្ឌិតកំពុងខិតខំព្យាយាមរកវ៉ាក់សាំងការពារពីវីរុសកូរ៉ូណាកូវីដ-១៩នេះ។យ៉ាងណាមិញ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ រឿងភាគមួយនេះ បានស្ថិតនៅចំណាត់ថ្នាក់លេខ៥ដែលមានអ្នកចូលទស្សនាច្រើនជាងគេលើកម្មវីធី Netflix ក្នុងចក្រភពអង់គ្លេសផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 
ឈុតឆាកក្នុងរឿង
ឈុតឆាកក្នុងរឿង
ឈុតឆាកក្នុងរឿង