ដុកទ័រសង្ហា ហូរទឹកភ្នែក ពេលក្មេងស្រីម្នាក់ធ្វើបែបនេះ ក្រោយសង្គ្រោះអ្នកឆ្លងជំងឺCovid-19 រាប់សិបនាក់ មិនគិតពីខ្លួនឯង

អាមេរិក៖ ជំងឺកូវីដ-១៩ ជាជំងឺប្រភេទផ្លូវដង្ហើមមួយ ដែលទើបតែមានវត្តមាននៅក្នុងសង្គមបច្ចុប្បន្នដែលបានសម្លាប់មនុស្សមិនតិចឡើយ។ ជាការពិតណាស់ ដោយវីរុសមានភាពងាយស្រួលក្នុងចម្លង ទើបប្រទេសជាច្រើនក្នុងពិភពកំពុងស្ថិតក្នុងការប្រកាសអាសន្ន ដោយសារតែមានអ្នកជំងឺច្រើនខ្លាំងពេក ធ្វើឲ្យក្រូមគ្រូពេទ្យមិនអាចព្យាបាលអ្នកជំងឺទាន់ពេលវេលាបានឡើយ។ជាក់ស្តែង អតីតតារាប្រុសនៅកោះ Love Island ដែលមានឈ្មោះថា​ Alex George ដែលបច្ចុប្បន្នគឺជាដុកទ័រមួយរូបដែលកំពុងមមាញឹក ដុតដៃដុតជើងស្ទើរតែគ្មានពេលសម្រាក ព្យាបាលជួយសង្គ្រោះអ្នកជំងឺពីវីរុសកូរ៉ូណាដោយមិនបានគិតពីខ្លួនឯងនោះទេ។ដោយសារការខិតខំប្រឹង ដោយមិនគិតពីសុវត្ថិភាពខ្លួនឯងនេះហើយ ទើបមានក្មេងស្រីម្នាក់ ដែលមើលឃើញពីការលំបាករបស់ដុកទ័រវ័យក្មេងនេះ ក៏រូបគេបានជូនកាដូមួយដែលមិនមានតម្លៃអ្វីឡើយ  គ្រាន់តែជាគំនូរនៅលើក្រដាសមួយសន្លឹកដោយសារចង់ថ្លែងអំណរគុណដល់ដុកទ័រមួយនេះ គំនូរមួយនេះវាប្រាកដជាគ្មានតម្លៃអ្វីឡើយ ប៉ុន្តែវាអាចធ្វើឲ្យដុកទ័ររូបនេះ រំជួលចិត្តរហូតស្រក់ទឹកភ្នែកបាន។គ្រាន់តែឃើញរូបគំនូរនេះភ្លាមដុកទ័រ Alex George ទប់ទឹកភ្នែកមិនចង់ជាប់ឡើយ គាត់ថែមទាំងនិយាយទៀតថា៖ក្រោយពីឃើញបែបនេះហើយ មនុស្សជាច្រើនបានសម្តែងក្តីគោរពដល់ ដុកទ័រ Alex Georgeនិង ក្មេងស្រី Emma ដែលបានជួយលើទឹកចិត្តដល់គាត់តាមរយៈគំនូរដែលគូរដោយដៃផ្ទាល់ ទោះបីជាវាគ្មានតម្លៃពិតមែន ប្រសិនបើយើងគិតពីតម្លៃនៃទឹកចិត្តវិញ គឺវាមានច្រើនមហាសាលជាងលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅទៀត៕សូមចូលមើលរូបខាងក្រោម៖
Alex George
Alex George
Alex George
គំនូរដែលគូរដោយក្មេងស្រី Emma
Alex George