ឃើញCuteចឹង ដឹងទេកូនពៅ David Beckham មានទេពកោសល្យខាងអ្វី?

បរទេស៖ យោងតាមកាសែតបរទេស កាលពីថ្មីៗ នេះ​ នាង Victoria Beckham បានចែករំលែករូបភាពដែលកូនស្រីរបស់នាងគូររូបលើ Instagram ដោយអមចំណងជើងថា អ្នកគាំទ្រ ក៏និយាយថាកូនស្រីរបស់អតីតកីឡាករអង់គ្លេសរូបនេះ មានទេពកោសល្យក្នុងការគូរគំនូរទៀតផង  លើសពីនេះ Victoria ក៏បានចែករំលែកពេលវេលាជួបជុំគ្រួសារជាច្រើនទៀតតាមរយៈលក្ខណៈពិសេស តាមគណនីរបស់ Instagramផ្ទាល់ខ្លួនផងដែរ ដូចជារូបភាពនៃការដុតនំជាលក្ខណៈគ្រួសារ និងលេងជាមួយសត្វចិញ្ចឹម។គួរបញ្ជាក់ផងដែរថា អ្នកម្តាយរូបនេះ ក៏ធ្លាប់បាននិយាយអំពីកូនស្រីរបស់នាងដោយមោទនភាពថា នាងចង់ក្លាយជាអ្នកច្នៃប្រឌិតម៉ូត Harper គឺជាក្មេងស្រីតូច តែគេរឹងមាំនិងឆ្លាតវៃ។ អ្នករចនាម៉ូតអាយុ ៤៥ ឆ្នាំរូបនេះក៏បាននិយាយដែរថានាងតែងតែទុកចិត្តនឹង Harper ថានាងអាចធ្វើអ្វីគ្រប់យ៉ាងច្រើនជាងបងៗ ប្រុសរបស់នាងទៅទៀត។នាងបន្ថែមទៀតថា កូននាងតែងតែ​រើសសម្លៀកបំពាក់ដោយខ្លួនឯងរាល់ពេលដែល គេចេញទៅក្រៅដោយគ្មានពិគ្រោះយោបល់ពីម្តាយ។ ក្មេងតូច​អាយុ ៨ ឆ្នាំរូបនេះ ជារឿយៗ គាត់តែងតែតាមឪពុកម្តាយរបស់គាត់នៅគ្រប់ទីកន្លែង ប៉ុន្តែHarper មិនអស់កម្លាំង និងត្អូញទេ ផ្ទុយទៅវិញគាត់រំភើប និងស្វាហាប់ទៀតផង៕សូមទស្សនារូបខាងក្រោម៖ 
Victoria Beckham និងកូនស្រីនាង
David Beckham និងកូនស្រីនាង
HarperBeckham
រូបដែលនាងបានគូរ