រកឯណាបានស្វាមីល្អយ៉ាងនេះ ថមមី អង្គុយដុះស្បែកជើងឲ្យប្រពន្ធ មិនខ្វល់ពីភ្នែកអ្នកដទៃ

ភ្នំពេញ៖ គឺជាគូស្វាមីភរិយា ដ៏ផ្អែមល្ហែម រវាង តារាចម្រៀងស្រីដ៏ល្បី អ្នកនាង សួស វីហ្សា និង តារាសម្ដែងប្រុស លោក ថមមី ដែលក្រោយពី បានដឹកដៃគ្នារៀបការអស់រយៈពេល ៣ ខែមក នេះ ឃើញថា អ្នកទាំងពីរ តែងតែ បានបង្ហាញពីសកម្មភាព និងជីវិតគ្រួសារ ដ៏មានសុភមង្គល ជូនទៅដល់អ្នកគាំទ្របានទស្សនាផងដែរ។ ដោយឡែក បន្ទាប់ពីរៀបការនឹងគ្នា មិនបានយូរប៉ុន្មាន ពេលនេះ អ្នកនាង សួស វីហ្សា ក៏បានមានផ្ទៃពោះ ដែលរឿង ដ៏ល្អអស្ចារ្យបំផុតសម្រាប់ប្ដីប្រពន្ធអ្នកទាំងពីរ ជាពិសេស នោះគឺ​ លោក ថមមី ដែលជា ស្វាមីរបស់នាង ក៏បានយកចិត្តទុកដាក់ មើលថែ ថ្នាក់ថ្នម ភរិយារបស់ខ្លួន យ៉ាងកក់ក្ដៅ ថែមទៀតផង។លើសពីនេះទៅទៀត ថ្មីៗនេះ លោក ថមមី បានបង្ហាញសកម្មភាពមួយ ដែលពិតជានឹកស្មានមិនដល់ ព្រោះជារឿងមួយដែលអាចនិយាយបានថា លោកពិតជាហ៊ានចំណាយពេលវេលា ធ្វើវា ដើម្បីភរិយាជាទីស្រលាញ់របស់ខ្លួនផងដែរ។ នៅក្នុងនោះ លោក បានធ្វើការដុះសម្អាត ស្បែកជើងជាច្រើនគូ ឲ្យ អ្នកនាង សួស វីហ្សា ដែលបានបង្ហាញពី ទឹកចិត្តស្រលាញ់ប្រពន្ធយ៉ាងធំធេង ឲ្យហ្វេនៗជាច្រើនលួចច្រណែន ទៀតផង៕ ចង់ជ្រាបច្បាស់​​ សូមទស្សនារូបភាពខាងក្រោម៖
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
សកម្មភាពរបស់ ថមមី កំពុងតែ សម្អាតស្បែកជើង ឲ្យភរិយា