ព្រោះតែ Covid-19! Ronaldo សុខចិត្តឲ្យ Juventus កាត់ប្រាក់ខែរបស់ខ្លួន រហូតដល់ទៅ……

  • អាទិត្យ ២៩ មីនា, ២០២០ ០៩:៥៥
អ៊ីតាលី៖ កីឡាករបាល់ទាត់នៅជុំវិញពិភពលោកបានយល់ព្រមក្នុងការបន្ថយប្រាក់ខែរបស់ខ្លួននៅក្នុងកាលៈទេសៈនេះ ដែលសេដ្ឋកិច្ចសកលលោកកំពុងមានបញ្ហា ដោយសាតែការរីករាលដាលនៃវីរុស Covid-19 ហើយក្នុងនោះកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានឯកភាពក្នុងការបន្ថយប្រាក់ខែរបស់គេនៅ Juventus ផងដែរក្នុងកំឡុងពេលនេះ។
កីឡាករCristiano Ronaldo
បណ្ដាក្លិបជាច្រើននៅលើពិភពលោកបានធ្វើ និងកំពុងធ្វើទៅលើកាត់បន្ថយការចំណាយរបស់ក្លិប ស្របពលដែលប្រាក់ចំណូលមានការធ្លាក់ចុះ ដោយសារតែការប្រកួតផ្សេងៗត្រូវបានពន្យារពេល។ បើតាមការចុះផ្សាយរបស់ Tuttosport ក្លិបសេះបង្កង់ Juventus បានឯកភាពគ្នាជាមួយ Cristiano Ronaldo ក្នុងការកាត់បន្ថយប្រាក់ខែចំនួន ៣.៨លានអឺរ៉ូ បន្ទាប់ពីកិច្ចប្រជុំមួយរវាងកីឡាករជម្រើសជាតិព័រទុយហ្គាល់ និងប្រធានក្រុម Giorgio Chiellini។ ខណៈប្រាក់ខែដើមរបស់ Ronaldo ទទួលបានពី Juventus គឺចំនួន៣១លានអឺរ៉ូ ក្នុងមួយឆ្នាំ។
កីឡាករ Cristiano Ronaldo
គួរឲ្យដឹងដែរថា មិនមែនតែមាន Ronaldo នោះទេ ដែលត្រូវបានកាត់បន្ថយប្រាក់ខែ កីឡាកររបស់ Juventus ផ្សេងទៀតក៏ឯកភាពធ្វើរឿងនេះដែរ ដោយយល់ព្រមបន្ថយប្រាក់ខែចំនួន១២% នៃប្រាក់ខែសរុប ក្នុងកីឡាករម្នាក់ៗ៕