បានមែនដឹងតែស៊ុតកក្រើក PL ហើយ! ស្ងាត់ៗ Liverpool គ្រោងចំណាយ៨០លាន ទិញខ្សែប្រយុទ្ធម្នាក់ពី Barca

  • អាទិត្យ ២៩ មីនា, ២០២០ ១០:៥២
អង់គ្លេស៖ Liverpool បានប្រាប់ទៅកាន់ Barcelona ថាពួកគេទំនងនឹងអាចដាក់សំណើក្នុងទំហំទឹកប្រាក់៨០លានអឺរ៉ូ ដើម្បីចរចាំនាំយកកីឡាករខ្សែប្រយុទ្ធ Ousamane Dembele នៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ នេះបើតាមសេចក្ដីរាយការណ៍។
កីឡាករ Ousamane Dembele
ក្រោយផ្លាស់ពី Dortmund មកចូលចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ក្នុងឆ្នាំ២០១៧ កីឡាករវ័យ២២ឆ្នាំ Dembele រកបានគ្រាប់បាល់១៩គ្រាប់ ពីការបង្ហាញខ្លួន៧៤ប្រកួត ហើយគេតែងតែមានបញ្ហារបួសតាមញាំញី។ បច្ចុប្បន្នកីឡាករជម្រើសជាតិបារាំងក៏កំពុងតែមានរបួសសរសៃពួរផងដែរ ប៉ុន្តែពេលនេះរបួសហាក់មានភាពធូរស្បើយច្រើន ហើយគេរំពឹងថានឹងអាចត្រឡប់មកលើសមរភូមិវាលស្មៅវិញក្នុងពេលខាងមុខ។
កីឡាករ Ousamane Dembele
បើតាមការចុះផ្សាយរបស់ Liverpool Echo ក្លិបជើងឯក Champions League រដូវកាលមុន Liverpool បានចាប់អារម្មណ៍ និងមានទំនាក់ទំនងក្នុងការនាំយក Dembele ដោយគ្រោងដាក់សំណើនៅទីផ្សារខាងមុខ ខណៈក្លិបអ្នកមានបុណ្យ Barcelona ចង់បានតម្លៃខ្លួន ៨០លានសម្រាប់ការអនុញ្ញាតឲ្យម្ចាស់អាវលេខ១១របស់ខ្លួនចាកចេញ។
កីឡាករ Ousamane Dembele
គួរឲ្យដឹងដែរថា អតីតយុវជនថ្នាលរបស់ Rennes កីឡាករ Ousamane Dembele បង្ហាញខ្លួនឲ្យក្លិបជើងឯកអេស្ប៉ាញរដូវកាលមុន បានត្រឹមតែ៩ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ដោយរកបានគ្រាប់បាល់១គ្រាប់ និងមិនបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច (Assist) សូម្បីមួយដង៕