ពេលមានអ្នកឆ្លងជំងឺ Covid-19 ក្បែរផ្ទះសុម៉ាវត្តី នាងក៏និយាយបែបនេះ

ភ្នំពេញ៖ កាន់តែមានភាពព្រួយបារម្មណ៏យ៉ាងខ្លាំង ខណៈ ពេលចំនួនអ្នកឆ្លង Covid-19 នៅក្នុងប្រទេស កាន់តែមានចំនួនច្រើនទៅ ដែលធ្វើឲ្យបណ្ដាប្រជាពលរដ្ឋជាច្រើន បាននាំគ្នា ការពារយ៉ាងតឹងរឹង រក្សាអនាម័យឲ្យបានស្អាត ជាពិសេស នៅតាមកន្លែងមួយចំនួន ពួកគេក៏បាននាំគ្នា ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីធានានូវអនាម័យយ៉ាងល្អផងដែរ។តែអ្វីដែលគួរចាប់អារម្មណ៏នោះគឺ ថ្មីៗនេះ តារាសម្ដែងស្រី ព្រមទាំងជាពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីអារម្មណ៍ព្រួយបារម្មណ៍ ដោយសារតែមាន អ្នកឆ្លង Covid-19 នៅក្បែរផ្ទះរបស់នាងផងដែរ។ យ៉ាងណាមិញ អ្នកនាង ហាក់មានទំនុកចិត្ត សារជាថ្មី ក្រោយពីបានឃើញ សកម្មភាពយ៉ាងយកចិត្តទុកដាក់ នៅក្នុងការសម្លាប់មេរោគ ថែមទាំងបានបង្ហោះវីដេអូមួយចំនួន ដែលបានបង្ហាញពីសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគទាំងនោះ នៅជិតផ្ទះរបស់អ្នកនាងផ្ទាល់ ជាមួយនឹងឃ្លាដែលបានសរសេរ​ថា៖ ក្នុងនោះដែរ ពិតជាបានបង្ហាញថា ក្រុមការងារ បានធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវអនាម័យយ៉ាងស្អាត ជូនអ្នកដែលរស់នៅ ក្នុងតំបន់នោះផងដែរ ដូច្នេះក៏បានធ្វើឲ្យនាង មានអារម្មណ៍ថា ធូរស្រាលចិត្តបន្តិចផងដែរ ខណៈនៅតែការពារខ្លាំងដដែល លើអនាម័យផ្ទាល់ខ្លួន៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
សុខ សោមាវត្តី
សុខ សោមាវត្តី
សុខ សោមាវត្តី