ត្រឹមមួយពព្រិចភ្នែក! គ្រោះថ្នាក់ចរាចរណ៍ នៅតែ​ជាឃាត​ករ​លាក់​មុខ

  • ច័ន្ទ ៣០ មីនា, ២០២០ ១០:១៩
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួស​ស្រាល១នាក់ និងរបួសធ្ងន់៥នាក់ ក្នុងនោះមិនពាក់មួក៨នាក់។ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិ ប្រជែង និងស្រវឹង៕