មានរឿងអ្វីទៀតហើយ លើកមុន ឃ្មឹប បាក់ដៃ ពេលនេះត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀត

ភ្នំពេញ៖ ជឿជាក់ថា ទស្សនិកជនច្បាស់ជានៅចាំ តារាកំប្លែងស្រី ឃ្មឹប ដែលនាងបានចាក់ចេញពីសិល្បៈកំប្លែងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ក្រោយពីបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំរូបនាងក៏ធ្លាប់បានចូលមកលេងកំប្លែងវិញតាមរយះ ក្រុមកំប្លែងនាយកុយផងដែរ។ តែបើងាកមកមើលពីជីវភាពបច្ចុប្បន្នរបស់តារាកំប្លែងរូបនេះ មានភាពខ្វះខាតផងដែរ ហើយមុខមាត់ក៏ប្រែ ខ្មៅស្រអាប់ស្ទើរមិនដឹងថា ជាឃ្មឹប តារាកំប្លែងទៅហើយ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ​រូបនាងបានបាក់ដៃម្ខាងផងដែរ តែកាលពីម្សិលមិញនេះ នាងបានបញ្ជូនទៅមន្ទីរពេទ្យ ដោយពេលនេះ នាងកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសមៈក្រោមការឧបត្ថម្ភរបស់ "មូលនិធិសិល្បៈចាស់ជរា" ក៏ប៉ុន្តែខាងយើងក៏មិនតាន់បានដឹងផងដែរថា នាងកើតអ្វីនោះទេ បានជាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលបែបនេះ៕ប្រភព៖ ហេង ឡុងសូមទស្សនារូបភាពខាងក្រោម៖ 
តារាកំប្លែងស្រីឃ្មឹប
តារាកំប្លែងស្រីឃ្មឹប
តារាកំប្លែងស្រីឃ្មឹប
តារាកំប្លែងស្រីឃ្មឹប កំពុងសម្រាកនៅមន្ទីពេទ្យ
តារាកំប្លែងស្រី ឃ្មឹប កំពុងសម្រាកនៅមន្ទីពេទ្យ