នេះជាអាហារដំបូងដែល Lydia បានញ៉ាំ បន្ទាប់ពីឈប់ផឹកថ្នាំប្រឆាំង Covid-19

ថៃ៖ បន្ទាប់ពីត្រូវសម្រាកព្យាបាលអស់មួយរយៈពេលមក តារាសម្ដែងស្រី Lydia ក៏បានបង្ហាញពីអាការៈ របស់ខ្លួន ដែលមានភាពល្អប្រសើរជាងមុន បើទោះបីជា មានផលប៉ះពាល់ខ្លះ ពីថ្នាំដែលប្រឆាំងនឹងមេរោគក៏ដោយ ព្រមទាំងលទ្ធផលតេស្ត នៅតែវិជ្ជមាន ដែលមានន័យថាវីរុស កូរ៉ូណា នៅតែត្រូវបានរកឃើញ នៅក្នុងខ្លួន តែនាងនៅតែមានកម្លាំងចិត្ត ថែមទាំងទទួលបានការលើកទឹកចិត្ត ពីអ្នករាល់គ្នាផងដែរ។យ៉ាងណាមិញ ថ្មីៗនេះ Lydia ស្រាប់តែបានបង្ហាញពី អាហារដំបូង ដែលនាងបានញ៉ាំ បន្ទាប់ពី ឈប់លេបថ្នាំប្រឆាំងនឹងមេរោគ Covid-19 តាមរយៈ Instagram ផ្ទាល់ខ្លួន ដែលសំខាន់បំផុត នាងបានញ៉ាំវា ទាល់តែអស់ ដែលធ្វើឲ្យអ្នករាល់គ្នា ចាត់ទុកថា ជាសុភមង្គលតូចមួយ នៅក្នុងជីវិត ពីព្រោះ ក្នុងអំឡុងពេល ព្យាបាល នាងមើលទៅ ហាក់ស្គមបន្តិចហើយ។នៅក្នុងនោះដែរ នាងក៏បាននិយាយថា៖ក្រោយពីបានជ្រាប បែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ដោយបានឃើញនាងកាន់តែមានសុខភាពល្អជាងមុន ជាពិសេស ក៏សង្ឃឹមថា នាង ព្រមទាំងស្វាមី នឹងជាពីជំងឺឆាប់ៗ ព្រមទាំងអាចត្រឡប់មក រស់នៅជួបជុំគ្រួសារយ៉ាងកក់ក្ដៅ ដូចកាលពីមុន ផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Lydia
Lydia
Lydia និង ស្វាមី
Lydia និង ស្វាមី
Lydia និង ស្វាមី
អាហារដំបូង ដែល Lydia បានញ៉ាំបន្ទាប់ពី ឈប់លេបថ្នាំប្រឆាំងមេរោគ