អ្នកណាអ៊ីចេះ! Juventus ដាក់ Dybala និង Pjanic រួចថែមលុយ៥៥លានទៀតឲ្យ Man UTD ដើម្បីដោះដូរយកម្នាក់នេះ

  • អាទិត្យ ២៩ មីនា, ២០២០ ១៣:៥៩
អ៊ីតាលី៖ Juventus ត្រូវបានគេរាយការណ៍មកថា កំពុងតែដាក់សំណើកីឡាកររបស់ខ្លួនម្នាក់រវាង Paulo Dybala និង Miralem Pjanic ទៅឲ្យ Manchester United នៅទីផ្សាររដូវក្ដៅខាងមុខ ជាថ្នូរនឹងការដោះដូរ ដោយនាំយកខ្សែបម្រើ Paul Pogba ត្រឡប់មកវិញ។
កីឡាករPaul Pogba
ក្លិបជើងអ៊ីតាលីនៅតែចិញ្ចឹមចិត្តចង់បានមកលើ Pogba ស្របពដែលកិច្ចសន្យារបស់កីឡាករជម្រើសជាតិបារាំងនៅកីឡដ្ឋាន Old Trafford នឹងផុតកំណត់នៅពេលបញ្ចប់រដូវកាលក្រោយ ២០២០-២០២១។ យ៉ាងណាមិញ បច្ចុប្បន្ន Pogba នៅមិនទាន់អាចត្រឡប់មកកាន់ទីលានជួយក្រុមរបស់លោក Ole Gunnar Solskjaer បាននៅឡើយ ដោយសារតែបញ្ហារបួសជង្គង់។បើតាមការចុះផ្សាយរបស់ Tuttosport ក្លិបសេះបង្កង់ Juventus កំពុងតែរៀបចំសំណើដោយដាក់ឲ្យ Man UTD ជ្រើសរើសយក Dybala ឬ Pjanic ជាមួយនឹងទឹកប្រាក់ប្រមាណជា ៥៥លានផោនបន្ថែមទៀត ដើម្បីដោះដូរយក Pogba មកកាន់ទីក្រុង Turin។
កីឡាករ Paulo Dybala
កីឡាករMiralem Pjanic
គួរឲ្យដឹងដែរថា កីឡាករដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 Paal Pogba ធ្លាប់លេងឲ្យ Juventus ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ២០១៦ ដោយជួយឲ្យក្លិបរហស្សនាមសេះបង្កង់គ្រងតំណែងជើងឯកក្របខណ្ឌ Serie A ៤លើក និងឈ្នះពានរង្វាន់ Coppas Italia ចំនួន២ដង៕