ស្វីតម្ល៉េះ!! ខណៈពេលហាងកាត់សក់ត្រូវបិទ ស្រាប់តែ Pancake ធ្វើបែបនេះដាក់គូស្នេហ៍

ថៃ៖ ខណៈពេលដែល ជំងឺ Covid-19 កំពុងតែរាតត្បាតយ៉ាងខ្លាំង ក៏បានជះឥទ្ធិពល ដល់ការរកស៊ី ជាច្រើន ពីព្រោះ ពួកគេ ត្រូវបិទអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការរីករាលដាលផងដែរ ។យ៉ាងណាមិញ ថ្មីៗនេះ ខណៈពេលដែល ជំងឺ Covid-19 កំពុងតែវាយលុកបែបនេះ សូម្បីតែ ហាងកាត់សក់ ក៏ត្រូវបានបិទផងដែរ ដែលបណ្ដាលឲ្យ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព នាង Pancake បានធ្វើរឿង ដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដាក់គូស្នេហ៍របស់ខ្លួន ដោយបានធ្វើ ជាជាងកាត់សក់ ឲ្យគូស្នេហ៍ ថែមទៀតផង។មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Pancake ក៏បានបង្ហោះរូបថត ដែលបង្ហាញពីសកម្មភាពរបស់ខ្លួន ដែលកំពុងតែកាត់សក់ ឲ្យគូស្នេហ៍ យ៉ាងរីករាយ រួមជាមួយនឹងឃ្លាដែលបានសរសេរថា៖  បន្ទាប់ពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន បានចូលមកសរសើរចំពោះនាង ដែលបានបង្ហាញពីភាពផ្អែមល្ហែម ព្រមទាំង ការយកចិត្តដាក់ចំពោះគូស្នេហ៍របស់ខ្លួន​ យ៉ាងខ្លាំងបែបនេះផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Pancake
Pancake
Pancake
Pancake និង គូស្នេហ៍
Pancake និង គូស្នេហ៍
Pancake និង គូស្នេហ៍
សកម្មភាព របស់ Pancake ដែលកំពុងតែកាត់សក់ឲ្យគូស្នេហ៍របស់ខ្លួន
សកម្មភាព របស់ Pancake ដែលកំពុងតែកាត់សក់ឲ្យគូស្នេហ៍របស់ខ្លួន