ឱក សុគន្ធកញ្ញា កាន់តែខ្ញង់ជាង ពេលក្រមុំទៀត

ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះនាងបានវិលចូលសិល្បៈវិញក្រោយពេលសម្រាលកូនប្រុសរួច បន្ទាប់ចូលសិល្បៈវិញ នាងក៏បានបញ្ចេញវីដេអូបទចម្រៀងថ្មីមួយ ធ្វើឲ្យហ្វេនៗជាច្រើនមានចិត្តសប្បាយរីករាយជាខ្លាំង។ជាការពិតណាស់ បើទោះបីនាងមានបុត្ររួចក៏ពិតមែន តែរូបរាងរបស់នាងនៅតែទាក់ទាញ ជាពិសេសរូបសម្រស់គឺ នៅតែស្រស់ស្អាតមិនប្រែប្រួលសោះឡើយ។ ចំណែកឯការតុបតែងខ្លួនវិញ នាងកាន់តែមានស្ទាយ៍ថ្មី ប្លែក និង ស្រស់ស្អាតទៀតផង។ក្នុងនោះដែរ តារាសម្រៀងស្រីល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូន ប្រុសដ៏គួរឲ្យស្រលាញ់របស់នាង ដោយនាងបានស្លៀកនៅឈុតពណ៌ក្រហម ឃើញថា រូបសម្ផស្សរបស់នាងពិតជាទាក់ភ្នែក ជាពិសេសនាងនៅតែក្មេង មិនចាញ់កាលពីពេលនៅក្រមុំឡើយ។រូបភាពទាំងនេះ បង្ហោះមិនបានប៉ុន្មាននាទីផង ក៏មានហ្វេន share និង Comments សរសើរពិរូបសម្រស់របស់នាងមិនដាច់ពីមាត់ ថាពិតជាស្រស់សោភា គួរឲ្យស្រលាញ់ទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖​
អ្នកនាងឱក សុគន្ធកញ្ញា
អ្នកនាងឱក សុគន្ធកញ្ញា
អ្នកនាងឱក សុគន្ធកញ្ញា និង កូនប្រុស
អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស