ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែលេចធ្លោ ខណៈវ័យកាន់តែទៅមុខ

ភ្នំពេញ៖​ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់ ពិធីការនី និងជាតារាសម្ដែងស្រី ហ៊ិន ច័ន្ទនីរ័ត្ន ដែលនាងកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ មិនត្រឹមតែប៉ុណ្ណោះរូបសម្រស់របស់នាង ក៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ផងដែរ។យ៉ាងណាមិញ នាងតែងតែបង្ហាញភាពលេចធ្លោ តាមរយៈការតុបតែងខ្លួន ជាពិសេសមួយរយៈពេលក្រោយមកនេះ នាងកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំង រាល់សកម្មភាព និង​ការស្លៀកពាក់ ដោយឃើញថាពិតជាទាក់ទាញ ជាមួយរូបរាងស្រស់ស្អាត សាច់សខ្ចីនិងរាងតូចស្ដើង របស់នាងផងនោះ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានបង្ហោះនៅរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម Instagram របស់នាងផ្ទាល់តែម្ដង ដោយគេឃើញថា ការតុបតែងខ្លួនរបស់នាងមើលទៅសាមញ្ញ តែមើលទៅពិតជាទាក់ភ្នែកយ៉ាងខ្លាំង បូករួមការតុបតែងខ្លួនមានពាក់វែនតាខ្មៅទៀតផងនោះ ឃើញហើយពិតជាលេចធ្លោ និង ស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀតផងដែរ ។ យ៉ាងណាមិញ មួយឈុតដែលនាងពាក់នេះ បានធ្វើឲ្យហ្វេនៗមានការកោតសរសើរអំពីរូបសម្រស់របស់នាងមិនចេះតិចនោះទេ ។ ទស្សនារូបភាពខាងក្រោម!!!
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន