Dybala ថាមានអារម្មណ៍ដូចស្លាប់អ៊ីចឹង ពេលផ្ទុកវីរុស Covid-19 ហើយធ្វើរឿងនេះតែ ៥នាទី

  • អាទិត្យ ២៩ មីនា, ២០២០ ១៥:៥៩
អ៊ីតាលី៖ ខ្សែប្រយុទ្ធជួរមុខរបស់ Juventus កីឡាករ Paulo Dybala បានប្រាប់ឲ្យដឹងថាគេមានអារម្មណ៍ហត់ដូចស្លាប់អ៊ីចឹង បន្ទាប់ពីធ្វើការហ្វឹកហាត់ដោយខ្លួនឯងរយៈពេល៥នាទី កំឡុងពេលផ្ទុកវីរុស Covid-19។ យ៉ាងណាមិញ Dybala បានឲ្យដឹងថា គេនិងមិត្តស្រីពេលនេះសុខភាពធម្មតានោះទេ។
កីឡាករ Paulo Dybala
គូស្នេហ៍មួយគូនេះ Dybala និងនាង Oriana Sabatini បានប្រកាសអំពីការធ្វើតេស្ដឃើញវិជ្ជមានវីរុស Covid-19 កាលពីសប្ដាហ៍មុន ហើយបច្ចុប្បន្នពួកគេទាំងពីរកំពុងរស់នៅដាច់ដោយឡែកពីអ្នកដទៃ ប៉ុន្តែជាដំណឹងល្អវិញពេលនេះពួកគេមិនមានរោគសញ្ញា ឬអាការៈអ្វីគួរឲ្យបារម្ភនោះទេ។
Dybala និងនាង Oriana Sabatini
ជាមួយគ្នានេះ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនក៏បានធ្វើការហ្វឹកហាត់ដោយខ្លួនឯងផងដែរ កំឡុងពេលរស់នៅដាច់ដោយឡែកពីអ្នកដទៃ ប៉ុន្តែ Dybala បានឲ្យដឹងថាគេមានអារម្មណ៍ហត់ដូចស្លាប់អ៊ីចឹងនៅពេលហាត់បានត្រឹម៥នាទី។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បាននិយាយយ៉ាងដូចេ្នះថា៖
Dybala ធ្វើការហ្វឹកហាត់ខ្លួនឯង កំឡុងពេលនៅដាច់ដោយឡែក
គួររម្លឹកដែរថា Dybala គឺជាកីឡាករទី៣របស់ Juventus ដែលបានធ្វើតេស្ដឃើញវិជ្ជមានវីរុស Covid-19 បន្ទាប់ពីមិត្តរួមក្រុមរបស់គេគឺខ្សែការពារ Daniale Rugani និងខ្សែបម្រើ Blaise Matuidi៕