នេះមុខមាត់ របស់Nichaphat ក្រោយឆ្លងជំងឺ Covid-19 រយៈពេល៨ថ្ងៃ

ថៃ៖ បន្ទាប់ពី បានប្រកាសថា ខ្លួនកំពុងផ្ទុក Covid-19 តារាចម្រៀងស្រីវ័យក្មេង នាង Nichaphat ក៏ទទួលបានការព្យាបាល ដាច់ដោយឡែកភ្លាមៗ ម៉្យាងវិញទៀត នៅក្នុងអំឡុងពេល នៃការព្យាបាល អស់រយៈពេលជាច្រើនថ្ងៃមកនេះ នាងក៏បានប្រាប់ពី អាការៈរបស់ខ្លួន ជារឿយៗ ដល់អ្នកគ្រប់គ្នាឲ្យបានជ្រាបផងដែរ។ដោយឡែក ថ្មីៗនេះ ស្រាប់តែ តារាស្រី Nichaphat បានបង្ហោះរូបភាពរបស់ខ្លួន ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ដោយ នាងក៏បានមកជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ស្រាយ ព្រមទាំងបានបញ្ជាក់ពីអាការៈរបស់ខ្លួន ជាមួយនឹងសារសរសេរថា៖ បន្ទាប់ពីបានឃើញបែបនេះហើយ បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានដឹងថា អាការៈរបស់នាង កាន់តែល្អប្រសើរជាងមុន ជាពិសេស ថែមទាំងបានលើកទឹកចិត្ត និងសង្ឃឹមថា នាងនឹងជាសះស្បើយឆាប់ៗនេះ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
រូបភាព របស់ Nichaphat ដែលបានបង្ហាញពីអាការៈដ៏ល្អប្រសើរជាងមុន