មិនស្ដាយទេ! Real Madrid នឹងបញ្ចេញកីឡាករឆ្នើមៗប្រចាំក្រុម ៥រូបនេះចេញ នៅទីផ្សារខាងមុខ

  • អាទិត្យ ២៩ មីនា, ២០២០ ១៦:៤៥
អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍មកថា លោកត្រូវតែលក់កីឡាករមួយចំនួនចេញជាមុនសិន មុននឹងនាំចូលកីឡាករថ្មីៗនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។
លោក Zinedine Zidane
នៅប៉ុន្មានខែចុងក្រោយនេះ ក្លិបយក្សអេស្ប៉ាញបានមានទំនាក់ទំនង និងព័ត៌មានលេចឭជាច្រើនជុំវិញការនាំកីឡាករថ្មីៗមកកាន់កីឡដ្ឋាន Santiago Bernabeu ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមសម្រាប់រដូវកាលថ្មីខាងមុខ។ យ៉ាងណាមិញ បើតាម AS លោក Zidane បានបញ្ជាក់ថាលោកមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយ និងទិញកីឡាករចូលនោះទេ នៅទីផ្សារខាងមុខ បើសិនជាមិនលក់កីឡាករមួយចំនួនចេញ ដើម្បីបានប្រាក់ខ្លះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កីឡាករដែលមិនស្ថិតនៅក្នុងជម្រើសរបស់លោក Zidane ហើយ Real Madrid ត្រៀមនឹងលក់ចេញនៅទីផ្សារខាងមុខរួមមាន Luka Modric, James Rodriguez, Lucas Vazquez, Gareth Bale និង Marcelo ឬ Nacho៕
កីឡាករទាំង៦រូប