ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានកំពុងនឹងសម្រេចចិត្តដាក់ទីក្រុង ញូវយ៉កឱ្យដាច់ពីគេ

  • ច័ន្ទ ៣០ មីនា, ២០២០ ១០:០៩
សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា គាត់កំពុងសម្រេចចិត្តរយ:ពេលខ្លីដែលបានដាក់ទីក្រុង ញូយ៉កឲ្យដាច់ដោយឡែកពីគេ ខណ:ពេលដែលវីរុសកូរ៉ូណាកំពុងតែបន្តផ្ទុះឡើងយ៉ាងអាក្រក់។ លោកប្រធានាធិបតីបានរាយការណ៍នៅខាងក្រៅសេតវិមានថា ទីក្រុងញូយ៉កអាចដាក់ឲ្យដាច់ដោយ ឡែកពីគេបាន តែប្រហែលជារដ្ឋ New Jersey ដែលជាផ្នែកមិនអាចទប់ស្កាត់នឹងវីរុសកូរ៉ូណា ហើយគាត់នឹងបានសម្រេចចិត្តនៅថ្ងៃក្រោយ។ យើងកំពុងគិតពីអ្វីដែលជាចម្បង ហើយប្រជាជនបានគិតថាទីក្រុងញូយ៉កត្រូវតែដាក់ឲ្យដាច់ដោយ ឡែកពីគេ ដោយសារតែវាបានចម្លងវីរុសកូរ៉ូណាទៅរដ្ឋដទៃទៀត ពីមុនយើងមិនអាចដាក់វាឲ្យដាច់ដោយឡែកបានទេ តែថ្ងៃនេះវាពិតជាអាច ហើយនៅ២សប្តាហ៍បន្ទាប់នេះប្រហែលជារដ្ឋ New Jersey នឹងត្រូវដាក់ឲ្យដាច់ដោយឡែកបន្ទាប់ ដោយលោក Donald Trump បានមានប្រសាសន៍។ លោក Trump បាននិយាយថាលោកបាននិយាយជាមួយនឹងលោកអភិបាលទីក្រុងញូយ៉កលោក Andrew Cuomo នៅព្រឹកព្រលឹមដើម្បីធ្វើដំណើរចេញទៅកាន់ទីក្រុង Norfolk រដ្ឋ Virginia ដោយធ្វើការលាគ្នាទៅកាន់មន្ទីពេទ្យ Navy។
លោក Donald Trump
លោក Cuomo បាននិយាយថាគាត់បាននិយាយទៅកាន់សារព័ត៌មានមួយនៅឯរដ្ឋរបស់គាត់នាពេលរសៀលតែគាត់មិនបានពិភាក្សាជាមួយលោកប្រធានាធិបតីនូវការដាក់ដោយឡែកឲ្យដាច់ពីគេនោះទេ។ លោកបានបន្តទៀតថា" គាត់មិនបានសន្ទនាទេ ហើយក៏មិនដឹងថាមានន័យដូចម្តេចដែរ"។ រាជរដ្ឋាភិបាលបានរាយការណ៍ប្រាប់អ្នកកាសែតថា ចំនួនប្រជាជនសរុបក្នុងទីក្រុងញូយ៉កមានចំនួនសរុប ៥២,៣១៨នាក់ ហើយដែលអ្នកដែលបានធ្វើតេស្តឆ្លងវីរុស Covid-19 វិជ្ជមានរួមមាន ២៩,៧៦៦ នាក់ នៅក្នុងទីក្រុងញូយ៉ក។ ដូច្នេះហើយធ្វើឲ្យអ្នកស្លាប់នៅក្នុងទីក្រុងញូយ៉កកើនដល់ ៧២៨ នាក់។ នាពេលរសៀលលោក Donald Trump បាននិយាយនៅលើ Twitter ថាគាត់បានឃើញរដ្ឋចំនួន ៣ ដែលដាក់ដោយឡែកពីគេ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងនៅពេលឆាប់ៗនេះ៕
រូបភាពពី ទីក្រុងញូវយ៉ក
រូបភាពពី ទីក្រុងញូជើស៊ី