៥ សន្លឹកពី Pub Street សៀមរាប ក្រោយកូវីដ១៩ រាល​ដាល​​​នៅ​​កម្ពុជា!

  • ច័ន្ទ ៣០ មីនា, ២០២០ ០៩:៥១
ជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះកំពុងតែមានការរាតត្បាតយ៉ាងខ្លាំងក្លានៅទូទាំងសកលលោក ហើយបើគិត​មក​ត្រឹម​ព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកតេស្តវិជ្ជមានជំងឺនេះចំនួន ១០៧នាក់ និងមានអ្នកជា​សះស្បើយចំនួន ២៣នាក់។យ៉ាងណាមិញក្រោយពេលដែលជំងឺកូវីដ ១៩ កំពុងរាតត្បាតអាជីវកម្មមួយចំនួនបានអន់ថយអតិថិជនជាខ្លាំង រហូតមានអាជីវកម្មខ្លះបានផ្អាកដំណើរការថែមទៀតផង។បើក្រឡេកទៅមើលទិដ្ឋភាពទីក្រុងសៀមរាប តំបន់ផាប់ស្ត្រីត (Pub Street) ដែលធ្លាប់តែមានភាពមមាញឹកវិញនោះ បានឃើញថាប្រែក្លាយជាស្ងាត់ជ្រងំ មិនសូវមានមនុស្សដើរអ៊ូអរដូចពីមុន ប៉ុន្តែនេះក៏ជាការការពារខ្លួន ស្របតាម​គោល​​ការ​របស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការរីករាលដាលនៃជំងឺមួយនេះ។ទាំងនេះជារូបភាពខ្លះៗ ពីខេត្តសៀមរាប៖
កន្លែង​លក់ដូរ​នៅជិត​ Pub​Street​
ទិដ្ឋភាពនៅ Pub Street នៅពេល​រាត្រី​